Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ចេញដីកាបញ្ឈប់ឲ្យតាមចាប់ខ្លួន លោកបណ្ឌិត សេង សារី ក្រោមការចោទប្រកាន់ចំនួនពីរបទល្មើស!!!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោកញឹម ពិសាល កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញដីកាបញ្ឈប់ឲ្យ ចាប់ខ្លួន ជនត្រូវចោទឈ្មោះ បណ្ឌិត សេង សារី ជាអ្នកបរិភោគនយោបាយតាមហ្វេសប៊ុក និងដែលកំពុងតែរត់គេចខ្លួនទៅប្រទេសថៃ។

យោងតាមដីការបស់តុលាការបានឲ្យដឹងថា, ឈ្មោះ សេង សារី អាយុ ៤២ ឆ្នាំ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០២១ ចោទប្រកាន់ចំនួនពីរបទល្មើស គឺ ” រួមគំនិតក្បត់ និង ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” ប្រព្រឹត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី ១៧, ២០ និង ២១ ខែសីហា ឆ្នាំ ២០២១ តាមបញ្ញត្តិមាត្រា ៤៥៣ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×