កំពង់ឆ្នាំង ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៣:៣០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តចំនួន០៣នាក់ ប្រើប្រាស់រថយន្ដ០១គ្រឿង ដឹកនាំដោយអនុសេនីយ៍ត្រី ប៊ុត ធឿន នាយការិយាល័យព្រហ្មទណ្ឌខេត្ត ដោយបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការអ.ហខេត្ត បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ(២០៩៤/០២១) ចុះថ្ងៃទី(២០ កញ្ញា ២០២១) ចេញដោយឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ហម បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថិតនៅត្រង់ចំណុចផ្ទះរបស់ជនង្ស័យ ក្នុងភូមិទី០៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលពាក់ព័ន្ធក្នុងករណីឆបោកប្រាក់ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានការិយាល័យជំនាញយកទៅធ្វេីតេស្ដរកCovid19 លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ
