Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសដែលបង្កៃគ្រាប់បែកស.ម្លាប់ លោកគ្រូខ្មែរវ័យ ៧៨ ឆ្នាំ នៅខេត្តសៀមរាប អាចប្រឈមនឹងការជាប់គុក អស់មួយជីវិត !!!!

spot_img

ខេត្តសៀមរាប ៖ តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ បានសម្រេចចោទប្រកាន់ បុរសម្នាក់ដែលបានបង្កៃគ្រាប់បែក បំផ្ទុះស.ម្លាប់ បុរសចំណាស់ម្នាក់ ដោយចោទប្រកាន់ថា ជាគ្រូធ្មប់ និង ធ្វើអំពីដាក់ប្រពន្ធគាត់ និង ដែលបានបណ្តាលឲ្យស្លា.ប់យ៉ាងអាណោចអាធ័ម នៅក្នុងវាលស្រែនោះ ពី ” ឃា.ត.កម្មគិតទុកជាមុន” តាមបញ្ញត្តិមាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និង អាចប្រឈមមុខនឹងការជាប់គុក អស់មួយជីវិត ប្រសិនបើតុលាការរកឃើញពីពិរុទ្ធភាព។

មន្ត្រីនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ លន់ ជីន ភេទប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ ជាកសិករ រស់នៅ ភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀ បរាប។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ ឆាវ រ៉ា យ ភេទប្រុស អាយុ ៧៨ ឆ្នាំ មុខរបរកសិករ និង មានមុខរបរមួយទៀត គឺជាគ្រូខ្មែរ រស់នៅភូមិត្រាំកង់ ឃុំចន្លាស់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ជនល្មើស និងជនរងគ្រោះ រស់នៅក្នុងភូមិ,ឃុំ និងស្រុក ជាមួយនឹងគ្នា។

ជនត្រូវចោទ ត្រូវបានចាប់ឃាត់ខ្លួនដោយ សមត្ថកិច្ចគរបាលស្រុកក្រឡាញ់ សហការជាមួយនគរបាលជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១១ និង ៣១ នាទីយប់ បន្ទាប់ពីគាត់ស.ម្លាប់ជនរងគ្រោះ ដោយ បង្កៃគ្រាប់បែកបំផ្ទុះឲ្យស្លា.ប់ នៅហ្នឹងភ្លឺស្រែ ស្ថិតក្នុងភូមិរំដេង ឃុំស្រណាល ដោយរឿងគំនុំ និងបានចោទប្រកាន់ជនរងគ្រោះថា គឺជាគ្រូធ្មប់ និង បានធ្វើអំពើឲ្យប្រពន្ធគាត់ឈឺ កាលពីថ្ងៃទី ១៩ ខែ កញ្ញា៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×