Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ផ្តល់អនុសាសន៍​ស្តីពី​ការផ្គត់ផ្គង់​ទឹកស្អាត​ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបថ្មី​

spot_img

ភ្នំពេញ ៖ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ក្នុងន័យដេីម្បីចូលរួមការពារប្រាសាទអង្គរវត្ត​ក៏ដូចជាប្រាសាទនានានៅជុំវិញខេត្តសៀមរាបដែលជាបេតិកភ័ណ្ឌដ៏មានតម្លៃរបស់ជាតិ​និងពិភពលោក​ ។

ក្នុងនោះ អាកាស​យានដ្ឋាន​អន្តរជាតិ​ខេត្តសៀមរាប​ចាស់​ ក៏ត្រូវរាជរដ្ឋាភិបាលសម្រេចឲ្យមានការប្តូរ​ទីតាំង​ និងតម្រូវឲ្យមានការវិនិយោគនូវព្រលាន​យន្តហោះថ្មី​ ឲ្យមានលក្ខណៈឆ្ងាយពីទីរួមខេត្ត និងពីប្រាសាទអង្គរវត្ត​ផងដែរ​ ។

ជាក់ស្តែង​បន្ទាប់ពី​ចុះអនុស្សរណៈយោគយល់គ្នា​កាលពីឆ្នាំ២០១៦​ រវាងរាជរដ្ឋាភិបាលកម្ពុជា​ និងភាគីចិនមកពីខេត្ត​យូណាន​ស្តីពី​ការវិនិយោគអាកាសយានដ្ឋានអន្តរជាតិខេត្តសៀម​រាបថ្មីរួចមក​ ដំណេីរការសាងសង់មកដល់បច្ចុប្បន្នបានចំនួន៤៥%​ហេីយ នឹងគ្រោងសម្រេចរួចរាល់នៅចុងឆ្នាំ​២០២២​ខាងមុខនេះ​ ។ ប៉ុន្តែ​ចំពោះមុខគឺមានបញ្ហាប្រឈមផ្នែកផ្គត់ផ្គង់ទឹកស្អាត​ពីព្រោះ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី​ត្រូវ​បានប្តូរទីតាំងនៅក្នុងស្រុកសូត្រនិគម​ មានចម្ងាយប្រមាណ៥០​គីឡូម៉ែត្រ​ពីក្រុងសៀមរាប​ និង៤០​ គីឡូម៉ែត្រ​ពីព្រលានចាស់​ ដែល​ព្រលានថ្មីនេះមានផ្ទៃដីសរុបប្រមាណ៧០០​ហិចតា​ វិនិយោគជាលក្ខណៈ​ BOT រយៈពេល​ ៥៥​ឆ្នាំ​ ។

ដេីម្បីចូលរួមដោះស្រាយបញ្ហានេះ​ នៅព្រឹកថ្ងៃទី​ ២១​ ខែកញ្ញា​ ឆ្នាំ​២០២១​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ បានទទួលជួបពិភាក្សាការងារជាមួយ​ ឯកឧត្តម​បណ្ឌិត​ ម៉ៅ​ ហាវណ្ណាល់​ រដ្ឋមន្រ្តី​ទទួល​បន្ទុកអាកាសចរណ៍សុីវិល​ និងតំណាង​ក្រុមហ៊ុនវិនិយោគ​ឈ្មោះ AIAI នៅទីស្តីការ​ក្រសួង​ និងតាមប្រព័ន្ធ​អនឡាញ​ផងដែរ។

បន្ទាប់ពី​ស្តាប់​របាយការណ៍​ពីឯកឧត្តម​រដ្ឋមន្រ្តី​ ម៉ៅ​ ហាវណ្ណាល់​ និងបទបង្ហាញពីតំណាងក្រុមហ៊ុន​ AIAI វិនិយោគ​ព្រលាន​យន្តហោះ​ថ្មីសៀមរាប​ ដូចរៀបរាប់ខាងលេីរួចមក​ ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់​ថា​៖ទោះបីកាលពីចុះអនុស្សរណៈយោគយល់គ្នា តំណាងក្រសួងរបស់ខ្ញុំ មិនបានចូលរួមក៏ដោយ​ តែពេលនេះខ្ញុំនឹងខិតខំដោះស្រាយជូន​ ក្នុងជម្រេីសមួយដេីម្បីយកទៅពិចារណា​ ។ គឺលទ្ធភាពល្អតែមួយគត់​ ដោយក្រុមហ៊ុន​ត្រូវវិនិយោគលេីការតបណ្តាញចែកចាយទឹក របស់រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប​ពីព្រំប្រទល់នៃទីក្រុងសៀមរាបទៅ ដល់ព្រលានថ្មីប្រមាណជិត២៥​គីឡូម៉ែត្រ​ ដោយប្រេីបំពង់ទុយោពីដេីមទី​ទំហំ​៦០០ម.ម​ រួមជាមួយការសាងសង់អាងស្តុក​ និងស្ថានីយ៍ចែកចាយបន្ត​ ដេីម្បីឲ្យការងារ​នេះ​ ដេីរទាន់នឹងការដ្ឋានសាងសង់​ ។ ក្នុងនោះទឹក​ប្រាក់ចំណាយប្រមាណ​១២​ទៅ១៣លានដុល្លារអាមេរិក​ ។ ការចំណាយនេះគឺយេីងគិត​ការផ្គត់ផ្គង់ក្នុងមួយថ្ងៃ​៥ពាន់ម៉ែតគូប​ ទៅ១ម៉ឺន​ម៉ែត្រគូប​ លេីសពីគម្រោងរបស់ក្រុមហ៊ុនសុំតែ២ពាន់ម៉ែតគូប​ ។ ពីព្រោះ​ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ គិតថាមិនគ្រប់គ្រាន់ទេ​ បេីមេីលពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន​ មានទឹកប្រាក់ហូតដល់១៥០០​លានដុល្លារឯណោះ​ ដោយរួមបញ្ចូលទាំងមូលដ្ឋានអាជីវកម្ម​ រោងចក្រសហគ្រាស​ និងហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ ។

ក្នុងឱកាសនោះ​ តំណាងក្រុមហ៊ុនចិន​ បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំ និងកិច្ចសហការជួយគាំទ្រយ៉ាងល្អ របស់​ឯកឧត្ដម​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ ហេីយ​នឹងពាំនាំព័ត៌មាននេះ ជូនទៅថ្នាក់លេីរបស់ខ្លួន​ ដេីម្បីពិចារណា​និងសម្រេច​ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×