Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឌួង ហ្សូរីដា វិលមកកាន់ការងារពិធីការិនី ដែលបង្ហាញពីតម្លៃលើកស្ទួយវប្បធម៌ជាតិ

spot_img

ភ្នំពេញ ៖ ក្រោយលិបលជាមួយ អាជីពពិធីការិនី មិនសូវពេញមុខ ព្រោះជាប់ភារៈច្រើនក្នុងការរកសុី អ្នកនាង ឌួង ហ្សូរីដា បានបង្ហាញវត្តមានឡើងវិញ នូវអាជីពចាស់។ ពិធីការិនីប្រកបដោយ ចំណេះពេញខ្លួនរូបនេះ ត្រូវបាន អ្នកដឹកនាំកម្មវិធីឆ្នើម ជ្រើសរើសឲ្យកាន់តួនាទី១ ទម្រង់វប្បធម៌។ ក្នុងនាមអ្នកសិល្បៈម្នាក់ ឌួង ហ្សូរីដា មានការពេញចិត្ត ដែលបានសហការគាស់កកាយឲ្យយុវជនជំនាន់ក្រោយជ្រាប។

កម្មវិធី ដែលឌួង ហ្សូរីដា មានវត្តមានឡើងវិញ ក្រោយផ្អាមមួយរយៈ ឈ្មោះថា «ស្នាមញញឹមវប្បធម៌ខ្មែរ » ដែលមានការចាក់ផ្សាយ នូវលើកញ្ចក់ទូរទស្សន៍បាយ័ន។ ក្នុងនោះឃើញមាន ពិធីករប្រុសស្រីផ្សេងទៀត ដែលគេស្គាល់មាន អ្នកនាងនៅ សូនីតា តារាចម្រៀង ជួន អមរិទ្ធ។ បន្ថែមពីនេះ កម្មវិធីខាងលើ ដឹកនាំរៀបចំដោយ លោក ទិត ថាវរិទ្ធ លោកគង់ សុធារិទ្ឋ និងមន្ត្រីក្នុងក្រសួងវប្បធម៌។ មហាជនកំពុងចង់ដឹងថា កម្មវិធីថ្មីនេះ មានការទាក់ទាញបែបណា និងអត្ថន័យបែបណា ពេលផ្សាយចេញជាផ្លូវការ។ ពិសេសអ្នករៀបចំ សុទ្ធតែធនធានសិល្បៈ ដែលយល់ដឹងការងារ ច្បាស់លាស់។

មួយរយៈមុនទស្សនិកជន ដឹងហើយថា ឌួង ហ្សូរីដា ជាពិធីការិនី លេចធ្លោ និងមានសមត្ថភាពមួយ។ ដោយសារតែមមាញឹកជំនួញ អាជីវកម្ម អ្នកនាងខកខាន ឡើងឆាកមួយរយៈកាល។ យូរៗឃើញ មានវត្តមានម្តងលើកញ្ចក់ទូរទស្សន៍ ។ ហ្សូរីដា ធ្លាប់បញ្ជាក់ថា មិនដែលគិតចោលអាជីពចាស់ គ្រាន់តែមិនវាយលុកខ្លាំងដូចមុន។ អ្នកនាងពេញចិត្ត ជួយដំណើរការកម្មវិធី ដែលប្រយោជន៍សង្គម មិនយកប្រាក់កម្រៃនោះឡើយ។ បែបនេះហើយ ឌួង ហ្សូរីដា ឧស្សាហ៍ជួយ ការងារមនុស្សធម៌ណាស់ មិនដែលចោលឡើយ៕ រក្សាសិទ្ធិដោយ៖សំណាងSV

spot_img
×