Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចុះពិនិត្យសក្ដានុពលវិនិយោគក្នុងខេត្តពោធិ៍សាត់ និងចាប់អារម្មណ៍ចំពោះការបង្គុំរថយន្ត

spot_img

ភ្នំពេញ ៖ ក្នុងកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ជុំវិញសក្តានុពល និងលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលខេត្ត និងស្ថានទូតអាមេរិក នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានសម្ដែងការចាប់អារម្មណ៍ និងថ្លែងកោតសរសើរថា រូបលោកមានការចាប់អារម្មណ៍ខ្លាំងណាស់ អំពីសក្តានុពលរបស់ខេត្តពោធិ៍សាត់ ដែលបានទទួលនូវការវិនិយោគដ៏ធំ ដូចជា ផ្គុំ និងដំឡើងរថយន្ត ចែកចាយ លក់ និងសេវាកម្ម របស់ក្រុមហ៊ុនផលិតរថយន្ត Ford។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy បានឱ្យដឹងថា ការដែលរូបលោកដឹកនាំប្រតិភូមួយក្រុម ចុះមកកាន់ខេត្តពោធិ៍សាត់ និងជួបជាមួយថ្នាក់ដឹកនាំនេះ គឺផ្តោតសំខាន់លើការសិក្សាស្វែងយល់ ពីរបៀបរបបរស់នៅរបស់ប្រពលរដ្ឋក្នុងខេត្តនេះ, ការលើកកម្ពស់វិស័យអប់រំ សុខាភិបាល កសិកម្ម និងវិស័យនាៗផ្សេងទៀត ថាតើវិនិយោគិនអាមេរិក អាចបណ្ដាក់ទុនរកស៊ីអ្វីបានខ្លះ នៅក្នុងខេត្តនេះ។

ជាមួយគ្នានេះ លោក ម៉ៅ ធនិន បានលើកឡើងទៅកាន់ប្រតិភូសហរដ្ឋអាមេរិកថា ខេត្តពោធិ៍សាត់ មានសក្ដានុពលលើវិស័យកសិកម្ម វិស័យគមនាគមន៍ វិស័យទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ចំនួនពីរ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ចំណែកវិស័យឧស្សាហកម្ម មានកម្មករកំពុងបម្រើការងារ ប្រមាណជាង ១ម៉ឺននាក់ ដែលពួកគេសុទ្ធតែបានទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩គ្រប់គ្នា ទាំងរោងចក្រ និងសហគ្រាសធុនតូច និងមធ្យម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×