Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកខ្សាច់ បើកចេញពីការដ្ឋានជ្រុល ទៅបុ.កពីក្រោយរថយន្តកូរ៉េដឹកអំពៅ ក្រឡាប់ផ្ងារជើង

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តដឹកខ្សាច់ ចេញពីការដ្ឋានមិនប្រយ័ត្នជ្រុល ទៅបុ.ករថយន្តកូរ៉េដឹកអំពៅ ចំពីក្រោយបណ្តាលឲ្យរថយន្តកូរ៉េក្រឡាប់ផ្ងារជើង និងរងរបួសតៃកុងស្រាលត្រង់ដៃមួយចំហៀង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៤និង៥០នាទីព្រឹក ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគាត់ បានឃើញរថយន្តកូរ៉េដឹកអំពៅមួយគ្រឿង ពណ៌ខៀវពាក់ផ្លាកលេខភ្នំពេញ 2C-6835 បើកបរដោយបុរសម្នាក់រួមដំណើរ ជាមួយនិងឪពុកម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ ម៉ែត្រក្នុងទិសដៅពីជើង មកត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបែនដឹកដីពណ៌ស មិនមានផ្លាកលេខបើកបរដោយបុរសម្នាក់ ចេញពីការដ្ឋានដឹកខ្សាច់ទិសដៅពីលិចមកកើត បានជ្រុលទៅបុករថយន្តកូរ៉េដឹក អំពីចំពីក្រោយបណ្តាលឲ្យក្រឡាប់ផ្ងារជើង ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្កបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឱ្យភាគីទាំងពីរចរចាគ្នា ដោយតំណាងរថយន្តដឹកខ្សាច់ បានមកដល់ធ្វើការសម្របសម្រួល ព្រមសងជាសំណងទៅលើរថយន្តកូរ៉េដឹកអំពៅ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img