Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពុងតែរៀបចំអីវ៉ាន់ចាប់ហួយសុខៗ ត្រូវរថយន្តបុ.កបណ្ដាលឲ្យរងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងតែរៀបចំអីវ៉ាន់ចាប់ហួយ សម្រាប់លក់នារដូវកាន់បិណ្ឌថ្ងៃទីមួយ ត្រូវរថយន្តព្រូសមួយគ្រឿង ដាច់ហ្រ្វាំងបានបុកចូលផ្ទះរបស់គាត់ បុកយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦ និង ០០ នាទីព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៣៧១ សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើនេះ បានក្រោកពីព្រលឹម ដើម្បីរៀបចំអីវ៉ាន់ចាប់ហួយ សម្រាប់លក់ឲ្យម៉ូយ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AI-1802 .បើកបរដោយបុរសវ័យចំណាស់ម្នាក់ ធ្វើដំណើរពីទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ អ្នកបើកបរជាន់ហ្វ្រាំងមិនស៊ី បានគេចពីម៉ូតូជាច្រើនគ្រឿង នៅខាងមុខ ខណៈនោះអ្នកបើកបរក៏សម្រេចចិត្ត បួងចង្កូតគេចពីអ្នកជិះម៉ូតូជាច្រើនគ្រឿង នៅខាងមុខ បានបុ.កសសរថ្មបាក់អស់មួយដើម រួចក៏បានជ្រុលចង្កូតទៅបុ.កផ្ទះលក់ចាប់ហួយ បណ្ដាលឱ្យបាក់ជញ្ជាំងថ្មជ្រុល ទៅបុកជនរងគ្រោះ ដែលកំពុងតែរៀបចំអីវ៉ាន់ចាប់ហួយនោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយនឹងកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះមកធ្វើការវាស់វែងនឹងស្ទូច យករថយន្តបង្កទៅរក្សាទុក នៅអធិការខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img