Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យឆេះផ្ទះពលរដ្ឋជាន់ទីមួយ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ស្លា.ប់ ក្នុងភ្នក់ភ្លើង

spot_img

ភ្នំពេញ ÷ បុរសវ័យចំណាស់ម្នាក់បានស្លា.ប់ នៅក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធ័ម បន្ទាប់ពីចាក់សោទ្វារខាងក្រៅ ត្រូវអគ្គិភ័យឆេះនៅក្នុងផ្ទះរត់ចេញមិនរួច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ចំណុចក្រោយទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់ ស្ថិតនៅតាមបណ្តោយផ្លូវ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋ ដែលរស់នៅជាប់ផ្ទះកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញផ្សែងហុយចេញពីក្នុងផ្ទះកើតហេតុយ៉ាងខ្លាំង និងមានសំឡេងផ្ទុះ បន្ទាប់មកពួកគាត់បានរត់ទៅហៅម្ចាស់ផ្ទះ។ ពេលពួកគាត់រត់ឡើងទៅឃើញចាក់សោទ្វារពីខាងក្រៅ ពុំដឹងថាម្ចាស់ផ្ទះជាជនរងគ្រោះ ចេញទៅណា ក្រោយមកពួកគាត់បានរាយការណ៍ នៅកាន់សមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យមកជាបន្ទាន់។

ក្រោយពីខាងបង្ការនិងសង្រ្គោះពន្លត់ នៃអគ្គិភ័យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលដំណឹងថា មានអគ្គិភ័យឆេះផ្ទះពលរដ្ឋនៅខណ្ឌ៧មករា ក៏ចេញរថយន្តមកជួយបាញ់ពន្លត់ជាច្រើនគ្រឿង។

ប្រភពបន្តពីសមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយបាញ់ពន្លត់ចប់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង និងខូចខាតសម្ភារៈផ្ទះអស់ស្ទើរទាំងស្រុង។ ចំណែកម្ចាស់ផ្ទះពុំទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានដេកស្លា.ប់ក្នុងភ្នក់ភ្លើង។

សូមបញ្ជាក់ថា នៅក្នុងករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះ រួចមានសោចាក់ពីខាងក្រៅនេះ សមត្ថកិច្ចនៅពុំទាន់បញ្ជាក់ថា ជាករណីអ្វីឲ្យពិតប្រាកដនោះទេ កំពុងធ្វើការស្រាវជ្រាវបន្ត៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×