កំពង់ស្ពឺ ៖ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺក្រុមកាងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវនិងដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋដែលបានបង្ហោះព័ត៌មាន តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ Ah Tin បានបង្ហោះសារថា ព្រោះគ្មានលុយ គ្មានខ្សែ (ឯណាពាក្យថាប៉ូលីសការពារក្ដីសុខប្រជាជន?)។

កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Tin មានឈ្មោះពិត រស់ សម្ភស្ស ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វេីការ Live ព័ត៌មាននៅក្នុងហ្វេសបុករបស់ខ្លួនថា « ព្រោះគ្មានលុយ គ្មានខ្សែ (ឯណាពាក្យថាប៉ូលីសការពារក្ដីសុខប្រជាជន?)..។
មូលហេតុ ដែលនាំឱ្យឈ្មោះ រស់ សម្ភស្ស ធ្វើការ Live តាម facebook មកពីឈ្មោះ បាន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានមករករឿងដល់ផ្ទះ ដោយមានបំណងចម្លែក ឈ្មោះ រស់ សម្ភស្ស បានធ្វេីការទាក់ទងទូរស័ព្ទប្ដឹងទៅនគរបាលតែច្រឡំថាប្រជាការពារជានគរបាល ហេីយប្រជាការពារខាងលេ ីមិនបានមកតាមការសំណូមពរ ដោយប្រាប់ថាឲ្យសាមុីខ្លួន ប្ដឹងនគរបាលប៉ុស្តិ៍ ឈ្មោះខាងលើខឹង ដោយពោលពាក្យថា..» ប្រជាពលរដ្ឋមានបញ្ហា ពឹងសមត្ថកិច្ចមិនដូចចិត្ដ តេីរវល់ធ្វេីអីមិនជួយ…ក្រោយកើតហេតុអាណាព្យាបាល របស់ឈ្មោះ បាន រស្មី បានស្នេីសុំឲ្យនគរបាល ជួយអន្ដរាគមន៍យកឈ្មោះ បាន រស្មី ដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀនក្រាំងធ្នង់ រាជធានីភ្នំពេញ ព្រោះថាឈ្មោះ បាន រស្មី ជាក្មេងធ្លាប់ញៀនថ្នាំ និងមានសតិមិនប្រក្រតី ដើរច្រៀងរាំតាមផ្លូវ បញ្ជាក់ផ្ទះឈ្មោះ រស់ សម្ភស្ស និងឈ្មោះ បាន រស្មី នៅដីឡូត៍ក្បែរគ្នា។

បច្ចុប្បន្នឈ្មោះ រស់ សម្ភស្ស បានយល់ និងបានជួបជាមួយនគរបាល យល់អំពីកិច្ចការមួយចំនួន និងអរគុណដល់នគរបាលដែលបានជួយបម្រេីប្រជាពលរដ្ឋដោយឆាប់រហ័ស និងសុំទោសការយល់ច្រឡំ៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ


