Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីបុណ្យភ្ជំបិណ្ឌនៅភ្នំពេញឆ្នាំនេះ ក្រោមការការពារទប់ស្កាត់ជំងឺកូវីដ១៩ ដ៏តឹងរ៉ឹង , ថ្ងៃបិណ្ឌទី១ មានពុទ្ធបរិស័ទយ៉ាងច្រើន យកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមនានា

spot_img

ភ្នំពេញ ៖ ពិធីបុណ្យភ្ជំបិណ្ឌគឺជាពិធីបុណ្យសាសនាដ៏ធំមួយរបស់ពុទ្ធសាសនិកជន ក៏ដូចជាប្រជាជនកម្ពុជា ដែលកាន់ពុទ្ធសាសនា បើទោះបីជាប់រវល់យ៉ាងណាក៏ដោយ ក៏មនុស្សម្នា ប្រុសស្រី ក្មេងចាស់ ត្រូវតែចំណាយពេលយ៉ាងហោចណាស់១ថ្ងៃ ដើម្បីទៅធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តាន ដែលបានចែកឋាន នៅតាមបណ្តាវត្តអារាមនានា ដែលពួកគាត់មាន សទ្ធាជ្រះថ្លា។

សម្រាប់ថ្ងៃទី០១ ឬបិណ្ឌទី១នេះ បើទោះបីនៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស មានបញ្ហាប្រឈមនៃការរីករាលដាលជម្ងឺកូវីដ-១៩ យ៉ាងណាក្តី តែសម្រាប់ពុទ្ធសាសនិកជន នៅតែសម្រុកទៅវត្តជានិច្ចមិនអាកខានឡើយ។

ជាក់ស្តែងនៅថ្ងៃទី២២ កញ្គានេះ នៅតាមវត្តមួយចំនួនដូចជាវត្ត ច្បារអំពៅ ខណ្ឌច្បារអំពៅ វត្តចិនដំដែកខាងជើង ខាងត្បូង វត្តស្រះចក ខណ្ឌដូនពេញ វត្តនាគវ័ន្តខណ្ឌទួលគោក វត្តញាណរង្ស៊ីខណ្ឌប្ញស្សីកែវ ជាដើម មានពុទ្ធបរិស័ទយ៉ាងច្រើន បានសម្រុកទៅធ្វើបុណ្យទាន ទៅតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការមើលថែសន្តិសុខ ជាពិសេសវិធានការការកូវីដ១៩ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំតាមវត្តកន្លងមក។ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់នោះ គឺនៅតាមបណ្តាវត្តទាំងនេះ បានគោរពទៅតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាលបានយ៉ាងល្អ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដោយពុទ្ធសាសនិកជន បានពាក់ម៉ាស វាស់កំដៅ បា.ញ់អាកុល ជាមួយនឹងការរៀបចំ សណ្តាប់យ៉ាងល្អពីសំណាក់អាជ្ញាធរដែនដីផងដែរ ។ប៉ុន្តែអ្វីជាការកត់សំគាល់មួយទៀតនោះ ការរក្សានៅគម្លាតសុវត្ថិភាពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ហាក់នៅមានកម្រិតនូវឡើយ ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញាក់រលឹកនិងចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលប្រជាពលរដ្ឋជាពុទ្ធបរិស័ទ តែងប្រមូលគ្នាជាក្រុមដើម្បីធ្វើបុណ្យសាងកុសលជុំគ្នា ដោយការធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងបរិច្ចាគបច្ច័យដើម្បីកសាងសម្មិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា ដោយចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ដែលមានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ រហូតដល់បិណ្ឌទី១៥ ដែលជាថៃ្ងបញ្ចប់ ហៅថា “ភ្ជុំបិណ្ឌ”គឺពីថ្ងៃទី២២កញ្ញាដល់ថ្ងៃ៥តុលា២០២១នេះ។

ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យអោយទៅ បុព្វការីជន មានមាតាបិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានបែកកាយ រំលាយដ្ឋានទៅកាន់លោកខាងមុខ៕រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

spot_img
×