Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ ជំនុំជម្រះស្ត្រីវៀតណាមម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន ១៨ កព្ចាប់ !!!!

spot_img

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ជនជាតិវៀតណាម ជាប់ពាក់ព័ន្ធនឹងបទល្មើស រក្សាទុក និង ជួញដូរ នូវសារធាតុញៀន ១៨ កព្ចាប់ប្រព្រឹត្តកាល នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កុម្ភៈ ឆ្នាំ ២០២១។

លោក សោ សុតា ជាចៅប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា ជនជាប់ចោទខាងលើនេះ មានឈ្មោះ សៀង វ៉ាន់តាយ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាម ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទខាងលើ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ការរក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន» តាមមាត្រា ៤០ នៃច្បាប់សី្តពីការត្រួតពិនិត្យគ្រឿងញៀន ។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួនកាលពីថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយ កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ នៅសង្តាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអូសបានគ្រឿងញៀន ប្រភេទមេតំហ្វេតាម៉ីនចំនួន ១៨ កព្ចាប់ទម្ងន់ ៦,២០ និង ទូរស័ព្ទ ០១គ្រឿង ។
នាពេលសវនាការ ជនជាប់ចោទបានឆ្លើយសារថា គ្រឿងញៀនដែលសមត្ថកិច្ច រឹបអូសបាន គឺជារបស់គាត់ ហើយគាត់ព្រមទទួលយកការចោទប្រកាន់ពីបទ ដួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ឈ្មោះ សៀង វ៉ាន់តាយ បានសុំឲ្យតុលាការមេត្តាបន្ធូរបន្ថយទោសដល់គាត់ផង ដើម្បីឆាប់បានត្រឡប់ជួបជុំគ្រួសារគាត់វិញ។
សំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×