Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតីសហរដ្ឋអាមេរិក ជំរុញឲ្យពិភពលោករួបរួមគ្នា ធ្វើរឿងសំខាន់ៗ៣យ៉ាង

spot_img

បុរីញូវយ៉ក ៖ ស្របពេលពិភពលោក កំពុងតែប្រឈមមុខខ្លាំងនឹងបញ្ហាជាច្រើន ដែលនៅមិនទាន់ដោះស្រាយបាននោះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានអំពាវនាវទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ជំរុញឲ្យបណ្ដាប្រទេសទាំងអស់ ត្រូវចូលរួមធ្វើកិច្ចសហប្រតិបត្ដិកាន់តែខ្លាំងក្លា ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការប្រឈមុខដាក់គ្នារបស់ពិភពលោក និងរោគរាតត្បាតពីជំងឺកូវីដ-១៩ ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ដោយបានអំពាវនា ស្នើសុំឲ្យបណ្ដាប្រទេសទាំងអស់ ត្រូវមានកិច្ចសហប្រតិបត្ដិការជាអន្ដរជាតិឲ្យកាន់តែខ្លាំងក្លា លើការប្រែប្រួលអាកាសធាតុ ការប្រឈមមុខដាក់គ្នារបស់ពិភពលោក និងការតាមដានពីការរាតត្បាតពីជំងឺកូវីដ-១៩។ មហាសន្និបាតរបស់អង្គការសហប្រជាជាតិ បានប្រារព្ធធ្វើឡើង ជាលើកដំបូង កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងពិភាក្សាទល់មុខគ្នា ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា «ការចូលរួមចំណែក ពីការទុក្ខព្រួយរបស់យើង ជាការក្រើនរំឭកពីការបារម្ភ នាពេលអនាគតរួមគ្នារបស់យើង នឹងពឹងផ្អែកលើសមត្ថភាពរបស់យើង ក្នុងការទទួលស្គាល់មនុស្សជាតិរួមរបស់យើង ហើយធ្វើសកម្មភាពរួមគ្នា។ នេះជាជម្រើសដ៏ច្បាស់លាស់ និងបន្ទាន់ដែលយើងជួបគ្នានៅទីនេះ នៅពេលថ្ងៃរះ នៃអ្វីដែលនឹងក្លាយជាទសវត្សរ៍ដ៏សំខាន់ សម្រាប់ពិភពលោករបស់យើង ហើយវាជាទសវត្សរ៍ដែលនឹងកំណត់អនាគតរបស់យើងយ៉ាងពិតប្រាកដ»។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានអំពាវនាវដល់បណ្ដាប្រជាជាតិទាំងអស់ ត្រូវចាត់វិធានការចាំបាច់ ដើម្បីការពារោគរាតត្បាតលើកក្រោយ “ឬថាតើយើងនឹងបរាជ័យ ក្នុងការប្រើឧបករណ៍ តាមការចង់បានរបស់យើង ចំពោះវីរុសបំប្លែងខ្លួនដ៏សាហាវនេះឬយ៉ាងណា?»។
លោកប្រធានាធិបតី ក៏បានព្រមានអំពីការគំរាមកំហែង នៃការប្រែប្រួលអាកាសធាតុ និងបានអំពាវនាវឱ្យចាត់វិធានការ ដោយលើកឡើង ពីគ្រោះរាំងស្ងួត និងទឹកជំនន់ ដែលកាន់តែអាក្រក់ទៅៗ, ភ្លើងឆេះព្រៃ និងខ្យល់ព្យុះកាន់តែខ្លាំង រលកកម្ដៅមានរយៈពេលយូរ និងទឹកសមុទ្រកាន់តែកើនឡើង។

លោកប្រធានាធិបតី បានបន្ដថា «ករណីនេះ ថាតើយើងជ្រើសរើសការប្រយុទ្ធ ដើម្បីអនាគតរួមគ្នារបស់យើង ឬក៏អត់ទេ។ ចំណែកអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញ កំពុងតែប្រាប់យើងថា យើងកំពុងតែខិតចូលជិតដល់ចំណុចមួយ ដែលគ្មានការវិលត្រឡប់មកវិញ»។

ជាមួយគ្នានេះដែរ លោក អង់តូនីញ៉ូ ហ្គូតេរ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានព្រមានពីរបបនិទណ្ឌភាព នៅក្នុងរដ្ឋាភិបាល ពាសពេញពិភពលោកផងដែរ៕ រក្សាសិទ្ធិដោយ៖សារាយSN

spot_img
×