Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុ.ករះម៉ូតូ៤គ្រឿង ផាស់អែប១មួយគ្រឿង រថយន្តធុនតូច១គ្រឿង និងរងរបួស៤នាក់

spot_img

ខេត្តព្រះសីហនុ ៖ មានគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តដឹកដីមួយគ្រឿង បុ.ករះប៉ះជាមួយយានយន្តផ្សេងៗ និងជ្រុលទៅបុ.កចូលផ្ទះពលរដ្ឋមួយកន្លែងទៀត នៅផ្លូវចំណោតវត្តលើ ក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ វេលាម៉ោង១កន្លះរសៀល ថ្ងៃ២២ កញ្ញា ២០២១ត្រង់ចំណុច ចំណោទវត្តលើស្ថិតក្នុងភូមិ២សង្កាត់២ ក្រុងព្រះសីហនុ បណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ រងរបួស ក្នុងនោះមួយចំនួនរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ច អន្តរាគមន៍ជួយចាត់ចែងបញ្ជូនទៅមន្ទីរពេទ្យ។

យោងតាមប្រភពពីសមត្ថកិច្ច នគរបាលចរាចរណ៍ឲ្យដឹងបន្ថែមថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យម៉ូតូ៤គ្រឿងបានរងការខូចខាត រួមជាមួយម៉ូតូផាស់អែបមួយគ្រឿង និងរថយន្តម៉ាក ហ្វ័រធឿនមួយគ្រឿង នឹងមនុស្សចំនួន៥នាក់ រងរបួស ក្នុងនោះរបួសធ្ងន់ម្នាក់ផងដែរ។ ជនរងគ្រោះទាំង៥មានទី១ ឈ្មោះ គឹម ចន្ថា ភេទស្រី អាយុ២៨ឆ្នាំ របួសស្រាលទី២ ឈ្មោះម៉ាក់ សុភស្ស ភេទ ប្រុស អាយុ ៣៥ឆ្នាំ ស្រាល ទី៣ឈ្មោះ អឿន ចាន់ណា ភេទ ប្រុស អាយុ អាយុ២៤ឆ្នាំ ទី៤ឈ្មោះ សម ពៅ ភេទ ប្រុស អាយុ ១៦ឆ្នាំ និង ទី ៥ ពុំទាន់ស្គាល់ឈ្មោះ រងរបួសធ្ងន់។

ដោយឡែក យោងតាមប្រភពសាក្សីនៅក្បែរកន្លែងកើតហេតុ បានរៀបរាប់ថា នៅមុនកើតហេតុគេបានឃើញរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ១តោនកន្លះ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F 1295 បានបើកចុះចំណោទយ៉ាងលឿន ហើយបានរ៉េចង្កូតបុ.កបង្គោលភ្លើង ដាច់ជា២ ហើយក៏បានរេមកបុកផាស់អែបពីក្រោយ រួចបន្តទៅបុកម៉ូតូចំនួន៤គ្រឿង ដោយពុំទាន់អស់ល្បឿនក៏ជ្រុលទៅបុ.កការដ្ឋានសំណង់ បង្កឲ្យរថយន្តខូចខាត់យ៉ាងដំណំ។

ក្រោយកើតហេតុ រថយន្តបង្ករួមជាមួយផាស់អែប រថយន្តហ្វ័រធឿន និង ម៉ូតូមួយគ្រឿង ត្រូបានសមត្ថកិច្ចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ឯ ម៉ូតូ៣គ្រឿងទៀត ម្ចាស់សុខចិត្តយកទៅជុសជុលខ្លួនឯង។ ឯ អ្នករងរបួសកំពុងសម្រាកនៅគ្លីនិចឯកជន៕ រក្សាសិទ្ធិដោយ ៖ CEN

spot_img
×