Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងយុត្តិធម៌ ប្រកាសដាក់ឲ្យដំណើរការ សាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប

spot_img

កែប ៖ ក្រសួងយុត្តិធម៌ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការដាក់ឲ្យដំណើរការ សាលាដំបូងខេត្ត កែប និង អយ្យការ អមសាលាដំបូងខេត្តកែប ។

ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២១/៣៤៥ ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១, សាលាដំបូងខេត្តកែប និងអយ្យការអម សាលាដំបូងខេត្តកែប នឹងត្រូវប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមច្បាប់ស្តីពីការរៀបចំអង្គការតុលាការ សាលាដំបូងជាសាលាជម្រះក្តីថ្នាក់ទីមួយ ដែលត្រូវបង្កើតឱ្យ មាននៅរាជធានីភ្នំពេញ និងនៅគ្រប់ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។ សាលាដំបូងខេត្តកែប និងអយ្យការអម សាលាដំបូងខេត្តកែប គឺជាសាលាជម្រះក្ដីថ្នាក់ទីមួយនៅតាមខេត្តចុងក្រោយគេ ដែលត្រូវបានប្រកាសដាក់ឱ្យដំណើរការ។

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសាលាដំបូងខេត្តកែប និងអយ្យការអមសាលាដំបូងខេត្តកែប នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលមាន អាសយដ្ឋាននៅទីតាំងជួលជាបណ្តោះអាសន្ន ស្ថិតនៅដីឡូត៍លេខ៤០៦ ផ្លូវជាតិលេខ៣៣A ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×