Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងគោក ណែនាំដល់យោធិនអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ កំពុងប្រើប្រាស់ផ្លាកលេខ ខ.ម

spot_img

ភ្នំពេញ ៖ កងទ័ពជើងគោកចេញសេចក្ដីណែនាំដល់យោធិន ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ផ្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម)។

គណៈកម្មការពង្រឹងគ្រឿងបំពាក់សម្ភារៈបច្ចេកទេសកងទ័ពជើងគោក ព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ បានប្រជុំធ្វើសេចក្ដីណែនាំ ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ផ្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ក្រោមវត្តមាន ឧត្តមសេនីយ៍ឯក សួន ខាំឡ មេបញ្ជាការរងកងទ័ពជើងគោក និង មានការអញ្ជើញចូលរួមពី នាយទាហាន ជំនាញកងទ័ពជើងគោកមួយចំនួនទៀត ។ឧត្តមសេនីយ៍ឯក សួន ខាំឡ បានមានប្រសាសន៍ថា៖សេចក្ដីណែនាំនេះគឺមានគោលបំណងអោយយោធិនបានយល់ពីនិតិវិធីបង់ពន្ធជូនរដ្ឋ និង ការធ្វើតារាងគ្រប់គ្រងគ្រឿងបំពាក់ សម្ភាៈបច្ចេកទេសអោយមាន ការឯកភាពគ្នានៅទូទាំងកងទ័ពជើងគោក ដើម្បីងាយស្រួលគ្រប់គ្រង និង ធ្វើជាសេនាធិការ ជូនមេបញ្ជាការកងទ័ពជើងគោក ។

សូមបញ្ជាក់ថា៖ នៅក្នុងសេចក្ដីណែនាំរបស់កងទ័ពជើងគោក ស្តីពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេងលើរថយន្តគ្រប់ប្រភេទ ដែលកំពុងប្រើប្រាស់ផ្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) កងទ័ពជើងគោកបានណែនាំដល់គ្រប់ស្ថាប័ន កងឯកភាពពាក់ព័ន្ធត្រូវអនុវត្ត ឱ្យបានល្អប្រសើរ និងម៉ឺងមាត់ចំពោះវិធានការរាជរដ្ឋាភិបាលស្ដីអំពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងរថយន្តគ្រប់ប្រភេទប្រចាំឆ្នាំ២០២១ ជាលើកចុងក្រោយ ចំពោះរថយន្តឯកជនដែលពាក់ផ្លាកលេខកងយោធពលខេមរភូមិន្ទ (ខ.ម) ដើម្បីឱ្យម្ចាស់បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របច្បាប់ និងបទបញ្ញាត្តិស្តីពីគយ ។ ការអនុវត្តការប្តូរចង្កូតពីស្ដាំមកឆ្វេងឱ្យបានទាន់ពេលវេលាកំណត់ ។

ដោយឡែក ចំពោះការចុះបញ្ជីអនុញ្ញាតឱ្យប្រើប្រាស់ផ្លាកលេខ ខ.ម អាចដំណើរការបានចំពោះរថយន្តដូចខាងក្រោម៖

  • រថយន្តដែលរដ្ឋបំពាក់
    -រថយន្តដែលទទួលបានពីបណ្តាប្រទេសផ្តល់ជំនួយ
    -រថយន្តដែលជាអំណោយពីសប្បុរសជន ដែលបានបំពេញកាតព្វកិច្ចពន្ធរួចរាល់
    -រថយន្តកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបតម្លើងសារជាថ្មី
  • រថយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ
    -រថយន្តដែលនាយទាហានប្រើប្រាស់ធនធានផ្ទាល់ខ្លួនទិញដាក់បញ្ចូលប្រើប្រាស់ ក្របខ័ណ្ឌរដ្ឋដោយបានបំពេញកាតព្វកិច្ចពន្ធរួចរាល់ ។ សេចក្តីណែនាំ ក៏បានបញ្ជាក់អំពី ការធ្វើរបាយការណ៍ស្ថិតិ រថយន្តឯកជន ដែលប្រើប្រាស់ផ្លាកលេខ ខ.ម ដោយបញ្ជាក់អំពីភិនភាគ ដូចជាសញ្ញាសម្គាល់ ផ្លាកលេខចរាចរ ពណ៌ ចង្កូត (ឆ្វេង ឬ ស្តាំ), មានពន្ធ ឬ អត់ និង ត្រូវរាយការណ៍ឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
spot_img
×