Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលក្រុងម៉ានីល ប្រកាសឈរឈ្មោះ ប្រជែងតំណែងប្រធានាធិបតីហ្វីលីពីន

រដ្ឋធានីម៉ានីល ៖ រហូតមកដល់ពេលនេះ ក្រៅពីស្ដេចប្រដាល់ពិភពលោក ម៉ានី ប៉ាក់គីអាវ ក៏មានទាំងតួកុន និងជាអភិបាលក្រុងម៉ានីន បានសម្រេចចិត្តឈរឈ្មោះ ចូលរួមប្រកួតប្រជែង ដណ្ដើមតំណែងប្រធានាធិបតីហ្វីលីពីន នៅក្នុងការបោះឆ្នោត នាឆ្នាំ២០២២ខាងមុនេះ ហើយលោកបានចោទ ប្រកាន់ប្រធានាធិបតី Duterte ពីការបរាជ័យ នៅក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩ និងអំពើពុករលួយ នៅក្នុងប្រទេស។

សារព័ត៌មាន Al Jazeera បានផ្សាយ កាលពីថ្ងៃទី២២ ខែកញ្ញា ថា លោក Isko Moreno ជាតារាសម្ដែង និងជាអភិបាលក្រុងម៉ានីល បានឈរឈ្មោះ ជាបេក្ខភាពប្រធានាធិបតីហ្វីលីពី សម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំ២០២២។ អភិបាលក្រុងរូបនេះ បានសន្យា ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ ហើយលោកក៏បានវាយប្រហារ សម្ដៅទៅលើអតីតសម្ព័ន្ធមិត្តរបស់លោក គឺលោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនដែលនឹងជិតអាណត្ដិ ដោយចោទប្រកាន់ថា គាត់បានធ្វើឲ្យបរាជ័យ នៅក្នុងការទប់ស្កាត់ការរាតត្បាតពីជំងឺកូវីដ-១៩ និង អំពើពុករលួយ។

ការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន នឹងធ្វើឡើង នៅខែឧសភា ឆ្នាំ២០២២ ។ ប៉ុន្ដែរដ្ឋធម្មនុញ្ញ នៃប្រទេសអាស៊ានមួយនេះ បានរារាំងដល់លោក Duterte ក្នុងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី នៅអាណត្ដិទី២របស់គាត់ បន្ដទៀត ហើយចុងក្រោយ គាត់បានសម្រេចឈរឈ្មោះជាអនុប្រធានាធិបតីវិញ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×