ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុ.ករបងមន្ទីរពេទ្យសម្រាកព្យាបាល នីអូឡាយហ្វ៍ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ក្រហមពាក់ផ្លាកលេខភ្នំពេញ 2BA-3892 បើកបរតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅហោះទៅបុ.កនឹងរបងមន្ទីរពេទ្យ សម្រាកព្យាបាលនីអូឡាយហ្វ៍ពេញទំហឹង បណ្តាលឲ្យបាក់មួយផ្ទាំង ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ ឲ្យនៅដោះស្រាយកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ធ្វើការវាស់វែង ហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រង់ចាំការដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត


