ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាស សុខសោភា មិនចោលការធ្វើបុណ្យ នៅស្រុកកំណើត នាឱកាសភ្ជុំបិណ្ឌ

ភ្នំពេញ ៖ ដូចបណ្តាលឆ្នាំកន្លងទៅតារាចម្រៀងនាង មាស សុខសោភា តែងតែមិនចោលពីការមកធ្វើបុណ្យ នៅឯស្រុកកំណើតឡើយ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌម្តងៗ។

ជាអ្នកកើតជានៅស្រុកកៀនស្វាយ ខេត្តកណ្តាល មាស សុខសោភា តែងតែឆ្លៀតពេលមកស្រុកកំណើត ដើម្បីធ្វើបុណ្យជូនឧទ្ទិសជូនញាតិការ ជាពិសេសឪពុករបស់នាងដែល បានចែកឋានទៅជាច្រើនឆ្នាំ។

ដោយឡែកសម្រាប់ឆ្នាំនេះ មាស សុខសោភា បានរួមដំណើរជាមួយម្តាយ បងប្រុស និងញាតិមិត្តមួយចំនួន បានមករៀបចំពិធីកាន់បិណ្ឌ និងបង្សុកូលជូនឪពុករបស់នាង នៅក្នុងវត្តប្រជុំសាគរខ្សំ ស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅទីនេះ នាងបានធ្វើចេតិយ៍មួយសម្រាប់ដាក់អដ្ឋិធាតុឪពុករបស់លោក សម្រាប់គោរពបូជាពេលពិធីបុណ្យភ្ជុំបិណ្ឌ ចូលមកដល់ម្តងៗ។
បើទោះបីជាបានចេញទៅរស់នៅទីកន្លែងផ្សេង ឆ្ងាយពីទឹកដីកំណើតក៏ដោយ ប៉ុន្តែ មាស សុខសោភា ហាក់មិនបានភ្លេចទីកន្លែងកំណើត ដែលនាងធ្លាបមានអនុស្សាវរីយ៍ច្រើនរាប់មិននោះដែរ។

ជារឿយៗ នាងបានឆ្លៀតឱកាស ពីការមមាញឹកការងារ មកលេងស្រុកកំណើតឪពុក ដើម្បីជួបជុំបងប្អូន និងមិត្តភក្តិដែលធ្លាប់សិក្សា នៅទីនេះជាមួយគ្នា។
មាស សុខសោភា ត្រូវបានគេដឹងថា នាងមានការតស៊ូយ៉ាងខ្លាំង ទម្រាំបានក្លាយជាតារាចម្រៀងល្បីឈ្មោះមួយរូប រហូតមកដល់បច្ចុប្បន្ននេះ។

ត្បិតជាតារាចម្រៀងចាស់វស្សាពិតមែន ប៉ុន្តែតារារូបនេះ នៅតែបន្តភាពល្បីល្បាញរបស់ខ្លួន មកដល់បច្ចុប្បន្ន ដោយសារបទចម្រៀង របស់នាងនៅតែមានការគាំទ្រ ពីស្រទាប់មហាជន ជាពិសេសយុវវ័យ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម