ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រាប សុវត្ថិមិនមានបទភ្ជុំចេញទេ!

ភ្នំពេញ ៖ ហ្វេនៗឬ អ្នកគាំទ្រជាច្រើន បានរង់ចាំដំណឹង ដែលកំពូល តារាចម្រៀង ព្រាប សុវត្ថិ មានបទថ្មីៗច្រៀង ពេលឱកាសបុណ្យភ្ជុំ ដាក់បិណ្ឌ។ នាចុងក្រោយនេះ តារាប្រុសដ៏ល្បីរូបនេះ អត់មានចម្រៀងណា ដែលទាក់ទងបទជាតិ ដូចរាល់ដង។ នេះប្រហែល រៀបចំមិនទាន់ឬយ៉ាងណា ទៅវិញ។

ព្រាប សុវត្ថិ មិនមានចេញបទភ្ជុំបិណ្ឌទេនៅរដូវភ្ជុំបិណ្ឌ កាន់តែកៀកនេះដែល អាចនិយាយ បានជាលើកដំបូង សម្រាប់អាជីព ចម្រៀងរបស់លោកផងដែរ ដែលគ្មានបទសម្រាប់បុណ្យ ប្រពៃណីជាតិនេះ ទើបធ្វើឲ្យលោក ប្រឈមភាពស្ងប់ស្ងាត់បន្ដិច បើទោះជាកំពូលតារាចម្រៀង រូបនេះទើបចេញបទបែបយុវវ័យ ”ស្រឡាញ់ធម្មតា តែឈឺធ្ងន់ធ្ង”មុននេះបន្ដិចក្ដី ។ ការមិនចេញបទថ្មីៗសម្រាប់ បុណ្យភ្ជុំបិណ្ឌនេះត្រូវបានអ្នកជំនាញ សិល្បៈលើកឡើងថាអាចមកពីកូវីដ ដែលធ្វើ ឲ្យមានការផ្លាស់ប្ដូរការផលិត តែបើតាមទ្រព្យធនរបស់Galaxyនោះ ទោះជាចង់ធ្វើបទចម្រៀង បែបណាហើយចំណាយ អស់លុយប៉ុន្មានក៏អាចទៅរួចដែរ។

អ្វីដែលគូរឲ្យចាប់អារម្មណ៍នោះអំឡុងពេលដែលលោកព្រាប សុវត្ថិ គ្មានបទចេញសម្រាប់ ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ លោក ខេម ប៊ុនថៃ របស់ហង្សមាសឯណ្ណោះវិញ បានចេញបុ.កបទភ្ជុំបិណ្ឌ ផ្ទួនៗ ទៅវិញ ដូចជាចេញបទ ”ឃ្លាននំគម”ហើយថែមទាំងប្រមូលក្មួយស្រីដល់ ទៅពីរនាក់គឺ កញ្ញា Denny និងហេង បញ្ញា ឲ្យថតសម្ដែងរួមគ្នាទៀតផង ទើបធ្វើឲ្យមានការលើកឡើងថា បើព្រាប សុវត្ថិ មិនចេញបទ ពេល បុណ្យធំៗបែបនេះទៀតច្បាស់ជាលោកប៊ុនថៃ មានប្រៀបជាងជាមិនខាន។

ព្រាប សុវត្ថិ បានឈជើងនៅGalaxyជាង១ឆ្នាំ ទៅហើយដែលកេរ្ដិ៍ឈ្មោះ របស់អតីតតារាចម្រៀងហង្សមាសរូបនេះ ត្រូវបានអ្នកជំនាញសិល្បៈលោកនូ ស៊ឹប លើកឡើងថា លោក ស្នាយ មិនធ្លាក់ចុះ នោះទេពោលគឺ នៅតែមិនទាន់មាន់តារាជើងថ្មីណា ដណ្ដើមតំណែងលោក បានឡើយ ព្រោះព្រាប សុវត្ថិ វ័យ៤៦ឆ្នាំទៅហើយនោះ សម្លេងអត់ទាន់បែកធ្លាក់ចុះទេ។ ប៉ុន្ដែ សម្រាប់មជ្ឈដ្ឋាន មហាជនៅតាមបណ្ដារខេត្តនៅពេលដែលសួររឿងបទល្បីៗរបស់ព្រាប សុវត្ថិ នៅGalaxyនោះពួកគេបែជា ស្រពិចស្រពិលហើយ នៅចាំតែបទចម្រៀងព្រាប សុវត្ថិ អំឡុងច្រៀងនៅហង្សមាសទៅវិញ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម