Tuesday, September 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសន្ឋររង្សី ហៅ (វត្តខ្ពបតាងួន)

កំពង់ចាម ៖ នៅព្រឹកទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូ ង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តកំពង់ចាម – ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តកំពង់ចាម និងដោយមានអញ្ជើញចូលរួមពីលោកជំទាវ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី២ នៅវត្តសន្ឋររង្សី ហៅ (វត្តខ្ពបតាងួន) ស្ថិតនៅភូមិខ្ពបតាងួន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីធ្វើការឧទ្ទិសមគ្គផល កុសលផលបុណ្យជូនមាតា បិតា ញាតិកាទាំងប្រាំពីរសន្តាន -ក៏ដូចជាអតីតយុទ្ធជនស្នេហាជាតិ និងអ្នកស្លា.ប់ដោដោយសារជំងឺកូវីដ-១៩ សូមឲ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់ មកទទួលយកកុសលផលបុណ្យ និងបានទៅកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

ថ្លែងនៅក្នុងពិធីបុណ្យនោះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ នៅពេលមកកាន់បិណ្ឌតាមវត្តអារាមនីមួយៗត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ដោយត្រូវចូលរួមអនុវត្តទៅតាមវិធានការរបស់សុសុខាភិបាល និងវិធានការរបស់ប្រមុខរដ្ឋាភិបាល «៣ ការពារ និង ៣កុំ» ។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងបន្តថា យើងមិនត្រូវធ្វេសប្រហែសនៅពេលធ្វើដំណើរទៅកាន់វត្តអារាមណាមួយ ដោយដោយត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ មានការយោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរដើម្បីសេចក្តីសុខ និងសុវត្ថិភាពទាំងអស់គ្នា ។

សូមបញ្ជាក់ផងដែរថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញាដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១។

ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ៕រក្សាសិទ្ធិដោយ ៖ CEN

×