Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ ជិះម៉ូតូបុកបង្គោលដែក បណ្ដាលឲ្យដា.ច់ ក.ស្លា.ប់ភ្លាមៗ

ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូបុកបង្គោលដែកស្លាកសញ្ញា បណ្ដាលឲ្យដា.ច់.ក.ស្លា.ប់ភ្លាមៗនៅកន្លែងកើតហេតុ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៥និង ៥០នាទី ព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សពជនរងគ្រោះខាងលើនេះ មានឈ្មោះផេង សុខ មករា ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនរងគ្រោះខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki step ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1R-5141 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតបុ.កនិងចិញ្ចើមផ្លូវ ខ្ទាតទៅបុ.កនឹងបង្គោលដែកស្លាកសញ្ញា បណ្ដាលឱ្យដា.ច់ ក.បែកក្បាលហូរឈាមស្លា.ប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងព្រលឹត សហការជាមួយនឹងកម្លាំងជំនាញចរាចរណ៍ខណ្ឌ ៧មករា បានចុះមកពិនិត្យនិងវាស់វែង នៅកន្លែងកើតហេតុ និងបានយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ ៧ មករា ចំណែកសពជនរងគ្រោះខាងលើ សមត្ថកិច្ចបានដឹកយកទៅតម្កល់ទុក នៅវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ សាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×