Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលទៅរើសដែក នៅមុខផ្ទះគេ ត្រូវជនដៃដល់ ទាញកាំភ្លើងបា.ញ់អ្នករើសអេតចាយម្នាក់ស្លា.ប់

ភ្នំពេញ ÷ បុរសជាអ្នករើសអេតចាយម្នាក់ ត្រូវបានជនដៃដល់បា.ញ់ចំក្រោមក្លៀកមួយគ្រាប់ បណ្តាលឲ្យស្លា.ប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីចូលទៅរើសដែក នៅមុខផ្ទះជនដៃដល់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ ខឿន វ៉ាន់ ឌឿន ភេទប្រុស អាយុ១៨ឆ្នាំមុខរបររើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ជាមួយម្តាយម្តុំផ្សារព្រៃទា មានស្រុកកំណើតនៅភូមិស្ទឹងរាំង ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

យោងតាមប្រភពព័ត៌មានពីបុរស់ម្នាក់ នៅកន្លែងកើតហេតុ បានអះអាងថា ដោយរូបគាត់បានជិះរថយន្តម៉ាកlexus មួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2BE-2286 បានឈុបរថយន្តចុះទិញបារីជក់ រួចក៏ឃើញបុរស២នាក់ បានដើររើសអេតចាយ នៅជិតនិងកន្លែងកើតហេតុខាងលើ បន្ទាប់មកស្រាប់តែឮស្នូផ្ទុះអាវុធ ពុំទាន់ដឹងថាប៉ុន្មានគ្រាប់នោះទេ តែត្រូវជនរងគ្រោះមួយគ្រាប់ក្រោមក្លៀក បណ្តាលឲ្យជនរងគ្រោះដេកដួលនៅនិងដី ខណៈពេលរូបគាត់ឃើញដូចនេះ បានរត់ទៅលើកជនរងគ្រោះដាក់ទៅលើរថយន្តរបស់ខ្លួន ដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យ តែដោយសភាពជនរងគ្រោះធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់តាមផ្លូវតែម្តងទៅ។

ប្រភពបន្តពីបុរសខាងលើ បានឲ្យដឹងទៀតថា ដោយជនរងគ្រោះដាច់ខ្យល់ស្លា.ប់ រូបគាត់ក៏បានដឹកសពយកទៅបន្ទប់ជួលជនរងគ្រោះវិញ រួចប្រាប់ម្តាយនិងគ្រួសារ ឲ្យបានដឹងបន្ទាប់មកម្តាយជនរងគ្រោះ សុំឲ្យជួយដឹកសពកូនរបស់គាត់ មកតម្កល់ទុកនៅវត្តវិហាឃួន រួចរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកភ្លាមៗ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ក៏ឃាត់ម្ចាស់រថយន្ត lexus ខាងលើ យកទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីជួយបំភ្លឺរឿងហេតុផ្ទុះអាវុធខាងលើ និងធ្វើការស្រាវជ្រាវរកជនដៃដល់ យកមកចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សាមេត

×