Saturday, October 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាង សុជាតា នឹងផ្អាកទទួលការថតរឿងណា ដែលប្រើរយៈពេលយូរ ដោយហេតុផលមួយ

ភ្នំពេញ ៖ តារាសម្តែងវ័យដែលកំពុងមានទីផ្សារការងារខ្ពស់នាង អាង សុជាតា និងផ្អាកទទួលយកការសម្តែងភាពយន្តណា ដែលមានថតរយៈពេលយូរ ដោយសារនាងត្រូវផ្តោតយកចិត្តទុកលើការសិក្សាវិញម្តង។

ចូលឆ្នាំថ្មីនេះ អាង សុជាតា មានវ័យប្រមាណ១៧ឆ្នាំហើយ ហើយតារារូបនឹងត្រៀមប្រឡងបាក់ឌុបនាឆ្នាំនេះផងដែរ។
ដោយឈរលើមូលហេតុនេះតារាសម្តែងក្នុងរឿង ពោះធំ នាងអាង សុជាតា នឹងពិចារណាផ្អាកទទួលយកការសម្តែងណា ដែលប្រើរយៈពេលថតយូរ។
អាង សុជាតា បានអះអាងថា ឆ្នាំនេះជាឆ្នាំទី១២ ដែលនាងនឹងត្រូវត្រៀមខ្លួន ការប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ។

នាងបញ្ជាក់ថា ដោយសារមូលហេតុនេះ នាងត្រូវយកចិត្តទុកដាក់លើការសិក្សា ជាការសម្តែង ព្រោះត្រូវត្រៀមខ្លួននៅក្នុងការប្រឡង។
យ៉ាងណា អាង សុជាតា លើកឡើងថា នាងនឹងនៅតែទទួលថតភាពយន្តណា ដែលថតមានរយៈពេលខ្លីដែលនាងមានពេលគ្រប់គ្រាន់។
នាងថា ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលនាងបានទទួលការងារសិល្បៈពេញដៃ ដោយសារនាងមានពេលវេលាគ្រប់គ្រាន់ការងារមួយនេះ។ ប៉ុន្តែឆ្នាំនេះដោយសារនាងត្រូវត្រៀមប្រឡង ហេតុនេះនាងអាចនឹងអាចមិនទទួលយកការសម្តែងណា ដែលមានរយៈពេលយូរនោះឡើយ។

តារាសម្តែង អាង សុជាតា ត្រូវបានចាត់ទុកជាតារាជើងថ្មីមួយរូប ដែលកំពុងតែមានទីផ្សារការងារសិល្បៈច្រើន ក្នុងចំណោមអ្នកសិល្បៈមួយចំនួនទៀត។
ដោយមានម្តាយជាតារាសម្តែងស្រាប់ អាង សុជាតា បានក្តាប់យកឱកាសនៃការសម្តែងបានយ៉ាងឆាប់រហ័យតាំងពីកុមារភាព រហូតពេញវ័យនាពេលបច្ចុប្បន្ន។
នៅក្នុងរយៈពេលចុងក្រោយនេះ អាង សុជាតា កាន់តែចម្រើនវ័យពេញក្រមុំ ជាមួយនឹងរូបសម្រស់ដ៏ស្អាតផងនះ នាងបានទទួលតំណែងជាតួឯកជាបន្តបន្ទាប់។

តារារូបនេះក៏ទើបតែបានប្តូររថយន្តស៊េរីដ៏ទំនើប តម្លៃរាប់មុឺនមួយគ្រឿង សម្រាប់ជិះយ៉ាងកាលីប និងសុីវិល័យផងដែរ ខណៈពេលនាងអាចមានលទ្ធភាព រកប្រាក់បានក្រាស់ក្រែល ពីការងារសិល្បៈនាពេលបច្ចុប្បន្ននេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×