ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តទៅគឺ ជាថ្ងៃកំណត់នៃការកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃ១រោចខែភទ្របទ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំង ប្រទេសតែងតែគោរព និងប្រកាន់ភ្ជាប់តាមកន្លងប្រពៃណី ជារៀងរាល់ឆ្នាំ។

ដោយឡែកក្នុងឱកាសថ្ងៃកាន់បិណ្ឌ១ និងបិណ្ឌ២ នេះដែរគេក៏កត់សម្គាល់ឃើញមានវត្តមានតារាៗល្បីៗ ប្រុស-ស្រីជាច្រើនដួងនាំគ្នា បង្ហោះរូបភាពស្ថិតក្នុងការស្លៀកសម្លៀកបំពាក់ បែបប្រណៃណីយូរចានស្រាក់ យកចង្ហាន់ទៅវត្តយ៉ាងស្រស់ស្អាតដូចៗគ្នា ។ ចំពោះតារាប្រុស-ស្រីទាំងនោះ រួមមាន គង់ សុជាតិ កញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន តារាចម្រៀង ម៉េង កែវពេជ្ជតា ឱក សុគន្ធកញ្ញា សុគន្ធ និសា សុវត្ថិឌី ធារិកាឈិន រតន:សុខ រ៉ាស៊ី ឆន សុវណ្ណារាជបេប៊ី ផាភួង និងកូនស្រី ឈូឈូបវរកញ្ញា លីវ ជីលី ហ៊ុយ យ៉ាឡេង និងតារាជាច្រើនទៀត។ នេះជាការបំផុសនូវ ចលនា វប្បធម៌ប្រពៃណីខ្មែរ ក្នុងនាមអ្នកសិល្បៈល្បីឈ្មោះ មានគេស្គាល់ដើម្បីឲ្យបរទេសបានឃើញ។
យ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា នៅរាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ជាផ្លូវការឲ្យផ្អាកការរៀបចំ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ ថ្ងៃបុណ្យភ្ជុំបិណ្ឌ (ឬភ្ជុំធំ) ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងវាយលុកខ្លាំង។ នេះការសោកស្តាយ តែជាវិធីល្អ ដើម្បីទប់ស្កាត់មេរោគ សាហាវនេះ ដែលជាស្រមោល តាមមើលមិនឃើញ មានតែការពារ៕រក្សាសិទ្ធិដោយ៖សំណាងSV













