Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្តីពីការផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩

ភ្នំពេញ៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

តាមសេចក្តីណែនាំណែរបស់ក្រសួងធម្មការ និងសាសនា បានបញ្ជាក់ថា យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ដើម្បីធានា ការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជា កំពុងរៀបចំផែនការដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញ នាពេលខាងមុខ ក្រសួងសូមណែនាំដូចខាងក្រោម៖

១- សហការជាមួយព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ផ្សព្វផ្សាយដល់គ្រប់វត្តអារាមនៅទូទាំងប្រទេសនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។

២- ផ្សព្វផ្សាយដល់គ្រប់វត្តអារាម និងវិហារពាហិរសាសនា ត្រូវអនុវត្តនូវវិធានការការពារនានា របស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ «៣ការពារ និងកុំ៣» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

៣- ត្រូវសហការជួយសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានា ដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាមនានា។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ ការចេញសេចក្តីសម្រេចផ្អាករៀបចំពិធិបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ បានធ្វើឡើងបន្ទាប់ពីវត្តអារ៉ាមមួយចំនួន បានផ្ទុះនូវការឆ្លងជំងឺកូវីដ១៩ ក្រោយរៀបចំពិធីកាន់បិណ្ឌបាន២ថ្ងៃ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×