Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនបរទេស០១នាក់ និងខ្មែរ០៣នាក់ លួចឆ្លងដែនពីប្រទេសថៃមកកម្ពុជា និងពលករខ្មែរប្រុស-ស្រី១៤នាក់ ចូលទៅទឹកដីថៃ

បន្ទាយមានជ័យ៖ ដើម្បីទប់ស្កាត់ជម្ងឺកូវីដ-១៩ ឆ្លងរាតត្បាត ចូលក្នុងសហគមន៍នោះ កម្លាំងនរបាលប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ នៃវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានសហការជាមួយកម្លាំងយោធា ឃាត់ខ្លួនជនជាតិម៉ាឡែស៊ី០១នាក់និងជនជាតិខ្មែរ០៣នាក់ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខប៉ុស្តិ៍ការពារព្រំដែនសិលាខ្មែរ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ជនជាតិម៉ាឡេស៊ី០១នាក់ដែលត្រូវបានឃាត់ខ្លួន ឈ្មោះ Toh HongGuan ភេទប្រុស អាយុ៣៦ឆ្នាំ និងអ្នកពាក់ព័ន្ធជនជាតិខ្មែរ០៣នាក់មាន១-ឈ្មោះ ថៃ ធី ភេទប្រុស អាយុ២១ឆ្នាំ ,២-ឈ្មោះ គីម ឡាងស៊ីឡុង ភេទប្រុស អាយុ១៩ឆ្នាំ , ៣-ឈ្មោះ ឈី សេងគង់ ភេទប្រុសអាយុ៤៤ឆ្នាំ ។ អ្នកទាំង០៤នាក់នេះ បានលួចឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជាត្រូវបានឃាត់ខ្លួនត្រង់ចំណុចមុខប៉ុស្តិ៍ និងពលករខ្មែប្រុស, ស្រីសរុប១៤នាក់ លួចឆ្លងដែនខុសច្បាប់ ចូលទៅប្រទេសថៃ ត្រូវកម្លាំងទាហានប្រាណទី១២ ប្រចាំស្រុកអារញ្ញ នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ វេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១។

ប្រភពដដែលបានបញ្ជាក់ថា ទាំងជនជាតិម៉ាឡេស៊ីនិងជនជាតិខ្មែរ បញ្ជូនទៅបញ្ជាការដ្ឋាននគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៩១១ ដើម្បីធ្ចើការសួរនាំ និងរៀបចំអនុវត្តតាមនិតិវិធី។

នៅវេលាម៉ោង១និង១៣នាទីរសៀល ថ្ងៃទី២៣កញ្ញាឆ្នាំ២០២១ពលករខ្មែប្រុស,ស្រី សរុប១៤នាក់លួចឆ្លងដែនខុសច្បាប់ចូលទៅប្រទេសថៃ ត្រូវកម្លាំងទាហានប្រាណទី១២ប្រចាំស្រុកអារញ្ញ ដើរល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ បានប្រទះឃើញហើយធ្វើការឃាត់ខ្លួន ជាបន្តបន្ទាប់នៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ និងបាននាំទៅសួរនាំ ។

សេចក្ដីរាយការណ៍ ពីសមត្ថកិច្ចថៃឲ្យដឹងថា ពលរដ្ឋខ្មែរប្រុស ស្រី ទាំង១៤នាក់ ក្នុងនោះមានក្មេងប្រុស៤នាក់ ឃាត់ខ្លួនបាននៅបរិវេណភូមិប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ពួកគេលួចចូលមកប្រទេសថៃ ដើម្បីទៅរកការងារធ្វើនៅខេត្តឆះឆឺងសៅ និងខេត្តសមុទ្រប្រាកាន ។ បច្ចុប្បន្នសមត្ថកិច្ចថៃឃាត់ខ្លួន ដើម្បីអនុវត្តតាមវិធានរបស់សុខាភិបាល និងរៀបចំតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×