Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ ចំនួន ១៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ ត្រូវបានឃាត់ខ្លួន ដោយកម្លាំងតំបន់ប្រតិបត្តិរងបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ពលករឆ្លងដែនទៅប្រទេសថៃ ចំនួន ១៥នាក់ ក្នុងនោះស្រី ៩នាក់ និងគោយន្តកន្រ្តៃ ១គ្រឿង បម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ត្រូវបានឃាត់ខ្លួនដោយកម្លាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ វេលាម៉ោង ២១និង០០នាយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ភូមិសាស្ត្រ អូរព្រំដែន ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកមថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រោមបញ្ជាផ្ទាល់របស់លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ ចាត់តាំងលោកវរសេនីយ៍ឯក កែវ ស៊ីថា មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ទទួលទិសថ្មពួក ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ដោយអនុវត្តតាមបទបញ្ជា មេបញ្ជាការ លោកបានដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំង កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ជាក់ស្តែង ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោក នាយចំណង់ ឆាត ឆាន់ មេក្រុមគោលដៅ ដឹកនាំកម្លាំងដើរល្បាតក៏ជួប ពលករដែលបម្រុងឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង តំបន់ប្រតិបត្តិការសឹករងខេត្ត បន្ទាយមានជ័យ ឃាត់ខ្លួនបានតែម្តង ។

សូមបញ្ជាក់ថា ចាប់តាំងពីកងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត ត្រូវបានបញ្ជូនទៅបំពេញប្រតិបត្តិការ សហការជាមួយកម្លាំងចម្រុះទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បាន ឃាត់ខ្លួនពលករឆ្លងដែនបញ្ជូនទៅមណ្ឌលចត្តាឡីស័កជាបន្តបន្ទាប់ និងឃាត់ខ្លួនមេខ្យល់បានមួយចំនួន បញ្ជូនទៅសមត្ថកិច្ចជំនាញចាត់វិធានការតាមផ្លូវច្បាប់។

ចំណែកពលករទាំង ១៥នាក់ ក្រោយពីបានសួរនាំរួច ត្រូវបានប្រគល់អោយ ស្នាក់ការកងរាជអាវុធហត្ថ ចាក់ការតាមនីតិវិធីច្បាប់បន្ត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×