Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រន្ធត់ណាស់ ប្តីយកខ្សែភ្លើងឆ.ក់ទៅលើប្រពន្ធមិនស្លា.ប់ ក៏យកកាំបិតចា.ក់បន្ថែម បណ្តាលឲ្យស្លា.ប់ រួចចា.ក់ស.ម្លា.ប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ ÷ រន្ធត់ណាស់បុរសជាប្តីអតីតជាយោធិនពិការម្នាក់ បានដាច់ចិត្តយកខ្សែភ្លើងឆ.ក់ទៅលើប្រពន្ធមិនស្លា.ប់ ក៏យកាំបិតចា.ក់បន្ថែមទៀត បណ្តាលឲ្យស្រ្តីជាប្រពន្ធស្លា.ប់ក្នុងថ្លុ.កឈា.ម រួចយកកាំបិតចា.ក់ស.ម្លា.ប់ខ្លួនឯងតាមក្រោយ ព្រោះតែរឿងភ្លើងប្រច័ណ្ឌ។

ហេតុការណ៍ដ៏រន្ធត់នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងមួយខ្សែ ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពបុរសជាប្តីមានឈ្នោះ ឡោ សុភាវី អាយុ ៦០ ឆ្នាំ មុខរបរ យោធិនពិការ ចំណែកស្ដ្រីជាប្រពន្ធមានឈ្មោះ អាំង សុីគូភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរ មេផ្ទះ។

យោងតាមប្រភពព័ត៌មានពីនារីម្នាក់ ត្រូវជាកូនជនរងគ្រោះ បានបង្ហើបប្រាប់ខាងសារព័ត៌មាន CENឲ្យដឹងថា មុនកើតហេតុឪពុកម្តាយ របស់នាងតែងតែមានរឿងឈ្លោះគ្នា ជារៀងរាល់ថ្ងៃ ក្រោយមកនៅវេលាប្រម៉ាណជាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២១នេះ ដោយរូបនាងនិងបង២នាក់ទៀត បាននាំគ្នាសម្រាកលង់លក់នៅបន្ទប់ខាងក្រោម ក្រោយមករូបនាងក៏ឮសូរសំឡេងម្តាយនិងឪពុក បានឈ្លោះប្រកែកគ្នា និងប្រតាយប្រតប់ទៅវិញទៅមក ឃើញដូចនេះរូបនាងនិងបងបានរត់ឡើងទៅមើល ឃើញឪពុកបានយកខ្សែភ្លើងរុំពេញខ្លួនម្តាយ ឆ.ក់ឲ្យស្លា.ប់ បន្ទាប់មករូបនាងនិងបង ព្យាយាមចូលទៅជួយ តែដោយឪពុកបានយកកូនកាំបិត មកគម្រាមកូនមិនឲ្យចូលរួចបានចា.ក់ទៅលើស្រ្តីជាម្តាយស្លា.ប់ភ្លាមៗ បន្ទាប់មកបានយកកូនកាំបិតចា.ក់ ចំបំពង់.ក.ស.ម្លា.ប់ខ្លួនឯងតាមក្រោយ ស្លា.ប់ក្នុងថ្លុ.កឈា.មទាំង២នាក់តែម្តងទៅក្នុងបន្ទប់ហោយភ្លាមៗ ក៏បានពលរដ្ឋរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់កន្លែងកើតហេតុភ្លាៗ និងយកខ្សែហ៊ុំព័ទ្ធទីតាំងកើតហេតុ រង់ចាំជំនាញកោសល្យវិច័យចុះមកពិនិត្យ និងក្រុមគ្រូពេទ្យចុះមកយកសំណាក ទៅលើសពប្តីប្រពន្ធ២នាក់៕ រក្សាសិទ្ធិដោយ ៖ សា មេត

×