Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកអ្នកដំណើរ បើកទៅបុ.ករថយន្តព្រូស បើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹង ប៉ើងទៅផ្ទប់របងម៉ុងឌីយ៉ាល់

spot_img

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តដឹកអ្នកដំណើរមួយគ្រឿង ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ផ្លូវបំបែកជា៤ជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុ.ករថយន្តព្រូសបើកឆ្លងផ្លូវចំពាក់កណ្តាល ពេញទំហឹងប៉ើងទៅផ្ទប់របងម៉ុងឌីយ៉ាល់ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ២០២ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2B-1186 បើកបរតាមបណ្ដោយផ្លូវ ២០២ ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជា៤ ស្រាប់តែមានរថយន្តដឹកអ្នកដំណើរមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ3C-1148 បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនបានជ្រុលទៅបុ.ករថយន្តព្រូស កំពុងបើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងឆ្វេង ពេញទំហឹងបណ្តាលឲ្យរថយន្តព្រូស ប៉ើងទៅផ្ទប់របងព័ទ្ធម៉ុងឌីយ៉ាល់ រងការខូចខាតខ្ទេចមួយចំហៀង ចំណែករថយន្តដឹកអ្នកដំណើរវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឲ្យភាគីទាំងពីរ ធ្វើការចរចាគ្នាដោយភាគីខាងរថយន្តព្រូស ព្រមសងជាសំណង ទៅលើរថយន្តដឹកអ្នកដំណើរ បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖សា មេត

spot_img