បន្ទាយមានជ័យ ៖ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសារទឹកភ្លៀងបានកេីនឡេីងជាបន្តបន្ទាប់ បណ្តាលឲ្យមានផលប៉ះពាល់ដល់លំនៅដ្ឋាន ផលដំណាំ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយចំនួន។ រហូតមកដល់ពេលនេះ ភ្លៀងនៅតែបន្តធ្លាក់ ធ្វេីអោយជំនន់ទឹកកាន់តែកេីនឡេីងគួរឲ្យបារម្មណ៍ ។
កងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មេីរជេីងលេខ៥១ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀប រួចជាស្រាចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន។
សូមអំពាវនាវដល់ពុកម៉ែបងប្អូន សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនតូចៗ និងសត្វអសិរ្ពិស ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ