Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តបែនដឹកខ្សាច់គ្មានផ្លាកលេខ បុ.កម៉ូតូ​ របួសយុវជនម្នាក់

ភ្នំពេញ ៖​ យុវជនម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូសុខៗ​ ត្រូវរថយន្តបែនដឹកខ្សាច់មួយគ្រឿង បុ.កចំពីក្រោយបណ្ដាលឲ្យរងរបួសបាក់ជើងម្ខាង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧ និង១៥នាទី ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងច្រកចូលបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើនេះ ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌ក្រហមលាយស ពាក់ផ្លាកលេខភ្នំពេញ1GM-8029 ធ្វើដំណើរពីទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុក៏មាន រថយន្តបែនដឹកខ្សាច់មួយគ្រឿង គ្មានផ្លាកលេខ បើកបរស្របទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលចង្កូតទៅបុកយុវជន ដែលកំពុងជិះម៉ូតូនៅពីមុខ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពហុព្យាបាលឯកជនម្លិះ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ ចំណែកអ្នកបើកបររថយន្តបង្ក បានព្យាយាមបើកទ្វាររថយន្តចុះរត់គេចខ្លួន តែត្រូវបានកម្លាំងប្រជាការពារសាលាខណ្ឌដង្កោ ក្របួចជាប់ភ្លាមៗ ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ដង្កោ ចាត់ការបន្ត។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ សហការជាមួយនឹងកម្លាំងជំនាញចរាចរណ៍ខណ្ឌ ចុះទៅធ្វើការវាស់វែង និងយករថយន្តនិងម៉ូតូជនរងគ្រោះ មករក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដង្កោ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×