Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ រាយការណ៍ ករណី​ប្រមូលផ្តុំ​លេងល្បែង​ស៊ីសង ​នៅ​ជិត​ផ្សារ​ក្បែរ​វត្ត​បន្ទាយដែក

ស្រុក​កៀនស្វាយ​ ៖ ​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ សូម​ឆ្លើយ​តប​ជូន​ប្រជាពលរដ្ឋ​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ផេ​ក​ហ្វេ​ស​បុក​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​ខ្លឹមសារ​ថា​ ៖​ នៅ​ភូមិ​កណ្តាល​លើ​ ឃុំ​បន្ទាយដែក​ ស្រុក​កៀនស្វាយ​ នៅ​ជិត​ផ្សារ​ក្បែរ​វត្ត​បន្ទាយដែក​ ឲ្យ​តែ​ម៉ោង​១២​ឡើង​ ជួបជុំ​លេងល្បែង​បៀរ​ ជា​រៀងរាល់ថ្ងៃ​ កន្លែង​លេង​នៅ​ជាប់​សាលារៀន​ជប៉ុន​ ជិត​ផ្សារ​ក្បែរ​វត្ត​បន្ទាយដែក​ ។

​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​ក្រុម​ប្រតិកម្ម​រហ័ស​ខេត្ត​ លោក​អធិការ​ និង​ក្រុម​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ បាន​ដាក់​បទបញ្ជា​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក​ស្រាវជ្រាវ​ករណី​ខាងលើ​ ។​

ជា​លទ្ធផល​នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៣​និង​១៥​នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក​ បាន​ចុះ​ទៅ​ដល់ទី​តាំង​ផ្ទះ​លេងល្បែង​បៀរ​ និង​ធ្វើការ​ស្រាវជ្រាវ​ឃើញ​ថា​ពិតជា​មានការ​លេងល្បែង​បៀរ​ប្រាកដ​មែន ​កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១១​និង​៣៥​នាទី​ ម្ចាស់ផ្ទះ​មានឈ្មោះ​ ម៉ុ​ក​ សា​ម៉ី​ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ​ មុខរបរ​លក់ដូរ​ តែ​ម្ចាស់ផ្ទះ​មិន​បាន​រស់នៅ​ផ្ទះ​ខាងលើ​នេះ​ទេ​ បច្ចុប្បន្ន​ទៅ​រស់នៅ​ផ្ទះ​ជួល​ក្នុង​ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ហើយ​ផ្ទះ​ខាងលើ​នេះ​ស្ថិត​នៅ​លើ​ដី​របស់​ម្ចាស់​កម្ម​សិទ្ធ​ឈ្មោះ​ លឹ​ម​ ភី​ អាយុ​៦៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​ ដោយនៅ​ថ្ងៃ​កើតហេតុ​ខាងលើ​ម្ចាស់ផ្ទះ​ បាន​មក​កាន់បិណ្ឌ​ទី​៣​វេន​របស់​គាត់​ ហើយ​ក៏​បាន​ជួបជុំ​បងប្អូន​ និង​អ្នក​ជិតខាង​លេងបៀរ​ ។​ លុះដល់​ម៉ោង​១៦និង៣៥​នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល​ គាត់​និង​ក្រុម​គ្រួ​សារបាន​ត្រ​ទ្ប​ប់​ទៅ​ផ្ទះ​ជួល​នៅ​ក្រុង​តា​ខ្មៅ​វិញ​ ហើយ​ក៏​លែង​មាន​អ្នកលេង​បៀរ​ទៀត​ដែរ​ ។​

ក្រោយ​ពី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បន្ទាយដែក​ ចុះ​ធ្វើការ​ស្រាវជ្រាវ​រួច​មក​ ក៏​បាន​កោះហៅ​អ្នក​ជិតខាង​ ដែល​ចូលរួម​លេងបៀរ​មក​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​លេង​ល្បែងស៊ីសង​(​បៀរ​)​ និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ចាប់ពី​ពេល​នេះ​តទៅ​ ។

ពាក់ព័ន្ធករណីនេះ ស្រ្តីឈ្មោះ លឹម សំសិត អាយុ២៣ឆ្នាំ បានធ្វើកិច្ចសន្យា ឈប់លែងស៊ីសងខុសច្បាប់ទៀតហើយ និងសន្យាមិនមានការជួបជុំគ្នា សភាពមនុស្សច្រើនទៀតហើយ និងគោរពតាមការណែនាំរបស់សមត្ថកិច្ចនិងមិនខឹងគាត់ឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×