Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បំបែកសំបុកក្រុមចោរប្លន់ នាពេលរាត្រី ឃាត់ខ្លួនជនសង្ស័យ បានជាបន្តបន្ទាប់ចំនួន៤នាក់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២១នេះ លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់អង្គភាព CENឲ្យដឹងថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបើកការស្រាវជ្រាវមុខសញ្ញាប្លន់ យ៉ាងសកម្មនៅពេលរាត្រី នៅភូមិសាស្ត្រសង្កាត់ព្រៃស សង្កាត់ព្រៃវែង ខណ្ឌដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញយ៉ាងសកម្ម។

បន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះរួចរាល់ហើយនោះ ។
ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យកម្លាំងជំនាញព្រហ្មទណ្ឌ បើកការស្រាវជ្រាវមុខសញ្ញាប្លន់យ៉ាងសកម្មខាងលើនេះ និងឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ៤នាក់ នៅចំណុចភូមិឬស្សី និងផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យ ៣ខណ្ឌមានជ័យដែលជនសង្ស័យ បានជួលបន្ទប់ស្នាក់នៅលាក់ខ្លួនទីនោះ។

ក្រោយពេលធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង៤នាក់ខាងលើ រួចមក កម្លាំងជំនាញនគរបាលនគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យខាងលើ មកធ្វើការសាកសួរបន្ត។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់ខាងលើនេះ កំពុងតែឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×