Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងពលតូចដឹកជញ្ជូនលេខ៩០ នៅតែបន្តដឹកជញ្ជូនពលករខ្មែរ បានចំនួន ២០៦នាក់ នៅតាមបណ្តាគោលដៅដែលបានកំណត់

ព្រំដែន កម្ពុជា-ថៃ ៖ រថយន្តកងទ័ព របស់កងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកជញ្ជូនពលករចំណាកស្រុកនៅតាមព្រំដែន កម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា បានចំនួន ២០៦នាក់ ដែលស្មើនឹង ៣៥ជើង។

កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជាអង្គភាពជំនាញដឹកជញ្ជូនសម្ភារ កម្លាំងទ័ពធានាបម្រើប្រយុទ្ធ បច្ចុប្បន្នកំពុងទទួលបទបញ្ជាដឹកពលករចំណាកស្រុកនៅតាមព្រំដែន កម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា ដែលជាវិធានការមួយរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ តាមរយៈពលករចំណាកស្រុកទាំងនោះ។

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្តស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងនោះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០ និងកងកម្លាំងជំនាញដឹកជញ្ជូន ដែលបានចាត់តាំងក្នុងបេសកកម្មនេះ នៅបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកពលករខ្មែរ ទៅដាក់នៅតាមបណ្តាគោលដៅដែលបានកំណត់ ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

×