បន្ទាយមានជ័យ ÷ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់ នៅក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ក្នុងពេលស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមគំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ដែលបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ និងកងកម្លាំងយោធភូមិភាគទី៥ និងអង្គភាពចំណុះបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព បានរៀបចំតម្លើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋដែលរងគ្រោះ។
ក្នុងនោះដែរក៏បានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះមាន៖ កងកម្លាំងយោធភូមិភាគទី៥, កងពលតូចថ្មើរជើងលេខ៥១ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ,កងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្ត។
ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយកម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនឲ្យប្រជាពលរដ្ឋជួបការលំបាកឡើយ៕
រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ