Wednesday, May 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ារ៉ុក​មានឆ​ន្ទៈក្នុង​ការពង្រឹ​ង​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន​

spot_img

​​ភ្នំពេញ ​៖ ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្ដរជាតិ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​លទ្ធផល​ជំនួប​សម្ដែង​ការគួរសម​រវាង លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស ជាមួយ​លោកស្រី Mounia Boucetta អនុ​រដ្ឋមន្ដ្រីការបរទេស​ម៉ារ៉ុក នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១៨​។​

​ក្នុងជំនួប​នោះ លោក​ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​ស្វាគមន៍​លោកស្រី​អនុរដ្ឋមន្ដ្រី និង​មាន​ជំនឿ​ថា ជំនួប​នេះ​ជា​ឱកាស​មួយ​ក្នុង​ការពង្រឹង​ទំនាក់ទំនង និង​លើកកម្ពស់​ថែម​ទៀត កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​ប្រទេស​ម៉ារ៉ុក ដែល​ជា​សមាជិក​មួយ​នៃ​ក្រុម​សម្ព័ន្ធ​អារ៉ាប់ ផងដែរ​។​

លោកស្រី Mounia Boucetta បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី​ថា ម៉ារ៉ុក​មានឆ​ន្ទៈក្នុង​ការពង្រឹ​ង​ទំនាក់ទំនង​និង​សហប្រតិបត្តិការ​ទ្វេភាគី ជាមួយ​កម្ពុជា​លើ​វិស័យ​ជាច្រើន ។ លោ​ស្រី​បាន​គាំទ្រ​ចំពោះ​យន្តការ​នៃ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ជំរុញ​ទំនាក់ទំនង​ក៏ដូចជា​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​ពីរ​ឲ្យមាន​ភាព​ស៊ីជម្រៅ​បន្ថែមទៀត​។ ម៉ារ៉ុក​សុំ​អរគុណ​កម្ពុជា ចំពោះ​ការគាំទ្រ​បេក្ខភាព​ម៉ារ៉ុក​នៅលើ​ឆាក​អន្តរជាតិ​។ លោកស្រី​ក៏​បាន​វាយតម្លៃ​ខ្ពស់​ក្នុងការ​ធ្វើ​ទំនាក់ទំនង​កិច្ចសហ ប្រតិបត្តិកា​ររ​វាង​វិទ្យាស្ថាន​ជាតិ​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា ជាមួយ​វិទ្យាស្ថាន​របស់​ប្រទេស​ម៉ារ៉ុក ដែល​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការពង្រឹង​និង​បង្កើន​កិច្ចប្រតិបត្តិការ​ផ្នែក​ការទូត ជាមួយ​ប្រទេស​ម៉ារ៉ុក ក៏​ដូចជា​ប្រទេស​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់ និង​ពិភពលោក​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

សូម​អាន​ខ្លឹមសារ​លម្អិត នៃ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ដែល​មាន​នៅ​ខាងក្រោម​នេះ​៖

spot_img
×