Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបោះឆ្នោត​តំណាងរាស្ត្រ ប្រព្រឹត្ត​ទៅ​ស្របតាម​ច្បាប់​, គ​.​ជ​.​ប ប្រកាស​ឲ្យ​បុគ្គល​ខិលខូ​ច​បញ្ឈប់​សកម្មភាព​ដែល​ខុសច្បាប់​

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប​) បាន​អំពាវនាវ​ឲ្យ​បុគ្គល​មាន​បំណង រារាំង​ដល់​ការបោះឆ្នោត ត្រូវ​បញ្ឈប់​ជាបន្ទាន់ នូវ​សកម្មភាព​ដែល​ខុស​ពី​គន្លង​ច្បាប់​។​

​សេចក្តីប្រកាស​ព័ត៌មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ កំពុង​ប្រព្រឹត្តទៅ​ស្របតាម​ច្បាប់​បោះឆ្នោត និង​យ៉ាង​រលូន ស្របតាម​ច្បាប់ និង​ធម្មនុញ្ញភាព​របស់​ខ្លួន​ដូច​មានចែង​ក្នុង​មាត្រា ១៥០​ថ្មី​(​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ​។​

​គ​.​ជ​.​ប បានប្រកាសថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្រុម​ប្រតិកម្ម​ព័ត៌មាន​គ​.​ជ​.​ប បានកត់សម្គាល់​ឃើញ​ថា មាន​បុគ្គល​មួយចំនួន​បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលរួម​បោះឆ្នោត និង​ឲ្យ​អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ ធ្វើការ​ពិចារណា ឲ្ប​បា​ហ្មត់ចត់​មុន​នឹង​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្ត្រី នីតិកាល​ទី​៦ នា​ថ្ងៃ​ទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខនេះ​។ ក្នុងសេច ក្តីអំពាវនាវ​នោះ បាន​លើកឡើង​ផង​ដែរ​ថា ការបោះឆ្នោត​ដែល​គ្មាន​អតីត​គណបក្សប្រឆាំង​ដ៏​ធំ​មួយ​ចូលរួម​គឺ ជា​ការបោះឆ្នោត​មួយ​ដែល​ខុសច្បាប់​។​

​គ​.​ជ​.​ប​. បាន​ប្រាប់​ឲ្យ​បុគ្គល ដែល​ចេញ​មុខ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​មិនឲ្យ​ចូលរួម​ការបោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នា​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់ របស់​ខ្លួន​ជា​បន្ទាន់​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន គ​.​ជ​.​ប បាន​ចាត់​ថា​ជន​ណា​ដែល​ប្រើ​គ្រប់​មធ្យោបាយ​ទុច្ចរិត រារាំង​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​មិនឲ្យ​ទៅ​បោះឆ្នោត ធ្វើឲ្យ​មាន​ការភាន់ច្រឡំ នាំ​ឲ្យ​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត បង្ក​ការរំខាន​មិនឲ្យ​ដំណើរការ​បោះឆ្នោត គឺ​ខុសច្បាប់ របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ត្រូវ​ទទួល​ការពិន័យ​ជា​ប្រាក់​និង​មានទោស ព្រហ្មទណ្ឌ​ផ្សេងទៀត​។​
​គ​.​ជ​.​ប សូម​អំពាវនាវ​ដល់​បុគ្គល​ទាំងនោះ ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​ខុស​ពី​គន្លង​ច្បាប់​

​គ​.​ជ​.​ប បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ អញ្ជើញ​ចូលរួម​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខ ឲ្យបាន​គ្រប់ៗ​គ្នា ពីព្រោះ​ជា​ឱកាស​តែមួយគត់​នៅ​រៀងរាល់​៥​ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​យើង និង​ជា​ប្រយោជន៍​សម្រាប់​អនាគត​យើង​ផ្ទាល់ និង​អំពាវនាវ​ដល់​អ្នកសង្កេតកា​រណ៍​ជាតិ អន្តរជាតិ មក​បំពេញ​បែបបទ​ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ចូលរួម​សង្កេតមើល​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×