Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ​.​ជ​.​ប ប្រាប់​ពលរដ្ឋ​ពី​ឯកសារ​ចំនួន​៣ អនុញ្ញាតឲ្យ​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦

​​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តី​ពី​ឯកសារ​ចំនួន​៣ ដែល​អនុញ្ញាតឲ្យ​ប្រើប្រាស់ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​ដោយ​លោក ស៊ិក ប៊ុន​ហុក ប្រធាន​គ​.​ជ​.​ប កាលពី​ថ្ងៃ​ទី​៦​ខែ​មេសា​ឆ្នាំ​២០១៨ មាន​គោលបំណង​ធានា​ដល់​សិទ្ធិ​ក្នុង​ការបោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ ប៉ុន្តែ​មិន​ទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ របស់​ខ្លួន​បាត់ ឬ​ខូច ។ គ​.​ជ​.​ប បាន​ធ្វើ​ការណែនាំ ៖ ប្រភេទ​ឯកសារ​សម្រាប់​ប្រើប្រាស់​ក្នុង​ការបោះឆ្នោត រួមមាន អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ (​អ​.​ខ​) ទាំង​បី​ប្រភេទ រួមមាន ប្រភេទ​ទី​១ ឬ​ទី​២ ឬ​ទី​៣​។ ឯកសារ​បញ្ជាក់​អត្ដ​សញ្ញាណ បម្រើ​ឲ្យ​ការបោះឆ្នោត (​ឯ​.​អ​) និង ឯកសារ​បញ្ជាក់​អត្តសញ្ញាណ បម្រើ​ឲ្យ​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ (​ឯ​.​អ​) ដែល​មាន​បញ្ជាក់​ពី​ការ​មាន​ឈ្មោះ ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៧ ដោយ គឃ​.​សប​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×