ថ្មីៗនេះ តារាចម្រៀងអង់គ្លេសលោក Ed Sheeran និងជាម្ចាស់បទ “Shape of you” ដ៏ល្បីល្បាញកាលពីឆ្នាំ២០១៧ បាននិយាយថា រូបលោកត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ហើយត្រូវលុបចោលរាល់ការសម្ភាសន៍ និងការសម្តែងភ្លាមៗផងដែរ។
នេះបើតាមការបញ្ចាក់ប្រាប់នៅលើគណនី Instagram របស់ខ្លួន លោក Sheeran បានសរសេររៀបរាប់ឲ្យដឹងថា៖ «សួស្ដី អ្នកទាំងគ្នា ខណៈពេលនេះ ខ្ញុំត្រូវបានធ្វើតេស្តវិជ្ជមានកូវីដ១៩ ដូច្នេះ ខ្ញុំកំពុងនៅដាច់ដោយឡែកពីគេ ហើយធ្វើតាមការណែនាំរបស់រដ្ឋាភិបាល។ វាមានន័យថា ឥឡូវនេះ ខ្ញុំមិនអាចឈានទៅមុខជាមួយនឹងការប្ដេជ្ញាចិត្តណាមួយដោយខ្លួនឯងបានទេ ដូច្នេះ ខ្ញុំនឹងធ្វើការសម្ភាសន៍ ការសម្ដែងដែលបានគ្រោងទុកជាច្រើន គឺខ្ញុំអាចធ្វើបានពីផ្ទះរបស់ខ្ញុំ។ សុំទោសចំពោះនរណាម្នាក់ ដែលខ្ញុំបានប៉ះពាល់ដោយផ្ទាល់ឬប្រយោល”។
សូមបញ្ជាក់ថា ការប្រកាសជាសាធារណៈនេះកាលពីថ្ងៃអាទិត្យ (ទី២៤ ខែតុលា ឆ្នាំ២០២១) គឺធ្វើឡើងមិនដល់មួយសប្ដាហ៍ផង មុនពេលអាល់ប៊ុមថ្មីរបស់លោកចេញនៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ ២០២១៕ រក្សាសិទ្ធិដោយ៖ លឹម ហុង