Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ងួន ញ៉ិល ៖ អគ្គលេខាធិការដ្ឋាន បំពេញ​តួនាទី​ស្នូល​ទាំង​៣

spot_img

​​ភ្នំពេញ​៖ អគ្គ​លេខាដ្ឋាន​រដ្ឋសភា បាន​បើក​មហាសន្និបាត​បូកសរុប​លទ្ធផល​ការងារ ឆ្នាំ​២០១៣-២០១៧ និង​កំណត់​ទិសដៅ ការងារ​ឆ្នាំ​បន្ត ថ្ងៃ​ពុធ ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋ​សភា លោក ងួន ញ៉ិល អនុប្រធាន​ទី​២ រដ្ឋសភា ។

​លោក ងួន ញ៉ិល បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល និង​ស្នាដៃ​សំខាន់​នានា ដែល​អគ្គលេខាធិការដ្ឋាន​សម្រេច​បាន​នា​ពេលកន្លងមក ជាពិសេស​ក្នុង​នីតិកាល​ទី​៥ ទោះបីជា​ក្នុង​កាលទេសៈ និង​ស្ថានភាព​នយោបាយ មាន​ស​ភាពស្មុគ្រស្មាញ និង​លំបាក​យ៉ាងណាក៏ដោយ ។​

​លោក ងួន ញ៉ិល ៖ “​ខ្ញុំ សូម​ធ្វើ​ការកត់សម្គាល់ និង​កោតសរសើរ​ចំពោះ​សមិទ្ធផល និង សេវា​សំខាន់​នានា​របស់​អគ្គលេខាធិកា​រដ្ឋា​ន ដែល​បាន​រួមចំណែក និង​ជួយ​ដល់​សមាជិក សមាជិកា​រដ្ឋសភា ក្នុង​ការបំពេញ​តួនាទី​ស្នូល​ទាំង​៣​របស់ខ្លួន ទទួលបាន​ជោគជ័យ​ក្នុងនោះ​រួមមាន សេវាកម្ម​ផ្នែក​ការងារ​នីតិកម្ម សេវាកម្ម​គាំទ្រ​ដល់​មុខងារ​តំណាង និង​តាមដាន​ការអនុវត្តន៍​ច្បាប់ សេវា​គាំទ្រ​ដល់​វិស័យ​ការទូត​សភា និង​កិច្ចការ​អន្តរជាតិ “​។​

​អនុប្រធាន​ទី​២ រដ្ឋសភា បាន​ផ្តល់​នូវ​អនុសាសន៍​មួយ​ចំនួន​សំដៅ ធ្វើយ៉ាងណា​ប្រែក្លាយ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា បច្ចុប្បន្ន ឲ្យ​កាន់តែ​ទំនើប និង​មាន​សមត្ថភាព​ជាង​មុន ក្នុង​ការជួយ​ជ្រោមជ្រែង​ដល់​តួនាទី​ស្នូល របស់​រដ្ឋសភា សំដៅ​លើកកម្ពស់​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អភិបាលកិច្ច​ល្អ​នៅ​កម្ពុជា ក៏​ដូចជា​ក្នុង​ការជួយ​ពង្រឹងសមត្ថភាព ការទូត​សភា​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ ៖ ទី​១ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ត្រូវ​រៀបចំ​ផែនការ​យុទ្ធ​សា​សស្ត្រ​សម្រាប់​អនុវត្ត​កម្មវិធី​កំណែទម្រង់រដ្ឋបាល​សាធារណៈ​ឲ្យបាន​ជោគជ័​យ ។ ទី​២ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ដំណាក់កាល​ទី​៣ និង​ទី​៤ ដើម្បី​លើកកម្ពស់​គណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និង​សង្គតិភាព​ថវិការដ្ឋ ។ ទី​៣ អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ត្រូវ​វៀប​ចំ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​ធ្វើ​ទំនើបកម្ម​ស្ថាប័ន ឲ្យស្រប​ទៅ​នឹង​ការវិវត្ត​របស់​ស្ថាប័ន​នានា​ក្នុង​តំបន់ និង​ពិភពលោក ។ ទី​៤ អគ្គលេខា ធិ​ការដ្ឋាន​រដ្ឋសភា ត្រូវ​បន្ត​លើកកម្ពស់​គុណភាព​នៃ​ការធ្វើទំនាក់ទំនង រវាង​តំណាងរាស្ត្រ និង​ម្ចាស់ឆ្នោត និង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ – អន្តរជាតិ ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×