Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តVIGOពាក់ផ្លាកលេខរដ្ឋ បើកលឿនជ្រុលទៅបុ.ករបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកVIGO ក្នុងល្បឿនលឿនបានរេចង្កូត ខ្វះការប្រុងប្រយ័ត្នបានរេចង្កូតជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យគៀបជាប់តៃកុង ក្នុងរថយន្ត បានពលរដ្ឋវា.យបំបែកកញ្ចក់ ជួយចេញមកក្រៅ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចស្តុបទល់មុខវត្តចាក់អង្រែក្រោម ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាកVIGO ពាក់ផ្លាកលេខរដ្ឋ 02 2.2263 មួយគ្រឿង បើកតាមបណ្ដោយផ្លូវជាតិលេខ ២ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ នៅស្តុបទល់មុខវត្តចាក់អង្រែក្រោម ក៏បានរេចង្កូតរថយន្តទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបា.ក់មួយកង់ បណ្តាលឱ្យរថយន្តខ្ទេ.ចមួយកំណាត់មុខ និងគៀបតៃកុងជាប់ក្នុងការប៊ីន សំណាងបានពលរដ្ឋជួយវា.យបំបែកកញ្ចក់ ជួយចេញមកក្រៅហៅរថយន្តសាមុយ ដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×