ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតរថយន្តទៅបុ.កចូលរបងការ៉ាសសាំងប្រេងឥន្ទនៈលីហ៊ាង បណ្ដាលឱ្យរងការខូចខាតរបងជាច្រើនផ្ទាំង ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៩ និង ១៥ នាទីយប់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ក្បាលពណ៌សពាក់ផ្លាកលេខភ្នំពេញ 5A-2359 បើកតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកនិងរបងការ៉ាស់សាំងយីហោឈ្មោះ លីហ៊ាង បណ្ដាលឲ្យរងការខូចខាតជាច្រើនផ្ទាំង ចំណែករថយន្តបង្កវិញ រងការខូចខាតខ្ទេ.ចមួយកំណាត់មុខ សំណាងល្អនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសគ្រោះថ្នាក់នោះទេ រងការខូចខាតតែរបងការ៉ាសសាំង និងរថយន្តបង្កតែប៉ុណ្ណោះ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ខណ្ឌសែនសុខ ចុះមកដល់រួចក៏មានតំណាងខាងរថយន្តក្រឡុកស៊ីម៉ងត៍ មកធ្វើការចរចាព្រមសងជាសំណង នៅក្នុងការជួសជុលទៅលើរបងបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត





