Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោស៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈ៤នាក់ទៀត កំពុងរត់គេច

ស្ទឹងត្រែង ៖ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានអ្នកទោស៣នាក់ហើយ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបានមកវិញ ខណៈអ្នកទោស៤នាក់ផ្សេងទៀត ដែលរត់ចេញពីពន្ធនាគារខេត្តស្ទឹងត្រែង កំពុងបន្ដស្រាវជ្រាវតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់។

លោក ឈុន តារា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង បានប្រាប់ភ្នាក់ងារព័ត៌មានថា ក្នុងចំណោមអ្នកទោសទាំង៧នាក់ ដែលរត់ចេញពីពន្ធនាគារនោះ មានម្នាក់ត្រូវបានកាត់ទោស ឲ្យជាប់ទោសអស់មួយជីវិតក្នុង ករណីជួញ ដូរគ្រឿងញៀន ហើយ៦នាក់ទៀត ជាប់ទោសស្រាលក្នុងករណីជួញដូរគ្រឿងញៀន ខណៈម្នាក់ទៀតជាប់ទោសពីបទប្លន់ ឬលួចមានស្ថានទម្ងន់ទោស។

សមត្ថកិច្ចខេត្ដស្ទឹងត្រែង បានបញ្ជាក់ថា អ្នកទោសដែលត្រូវចាប់ខ្លួនបានមកវិញនេះ ទី១ ឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំ រឿងបទល្មើសជួញដូរគ្រឿងញៀន អ្នកទោសរូបនេះ ត្រូវចាប់ខ្លួនបានមកវិញ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែវិច្ឆិកានេះ នៅស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទី២ ឈ្មោះ កិត ងិន ជាប់៤ឆ្នាំ ករណីបទល្មើសគ្រឿងញៀន។

សូមជម្រាបថា អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តស្ទឹងត្រែងចំនួន៧នាក់ បានវា.យជញ្ជាំងទម្លាយគុករត់គេចខ្លួន នៅវេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកដល់រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

តាមការពិនិត្យទីតាំងជាក់ស្តែងនគរបាលបានរកឃើញឧបករណ៍ធ្វើសិប្បកម្ម និងវត្ថុរឹងមួយចំនួន ដែលជាឧបករណ៍សម្រាប់ទម្លាយរបងថ្ម ដូចជាប្រដាប់ខួង ដែកត្រសេះកំណាត់ឈើ ក្នើយភួយ ដើម្បីខ្ទប់វាយមិនឲ្យឮសំឡេង៕ រក្សាសិទ្ធិដោយ ៖ កូលាប

×