ស្ទឹងត្រែង ៖ កម្លាំងសមត្ថកិច្ចនៃនគរបាលខេត្តស្ទឹង កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានស្វែងរកចាប់ខ្លួន និង ចាប់ខ្លួនបាន អ្នកទោសដែលបានហែកគុក និង រត់ចេញពីមន្ទីរពន្ធនាគារខេត្តបានចំនួន ២នាក់វិញ ខណៈ អ្នកទោសចំនួន៤នាក់ទៀត កំពុងតែរត់គេចខ្លួន នៅឡើយ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកទោស ៣នាក់ ដែលត្រូវបានឃាត់ចាប់ខ្លួនវិញ ខាងលើនេះ មានឈ្មោះ ទី ១-ឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំ ។ និង ទី២-ឈ្មោះ កិត ងិន ជាប់ទោស ៤ឆ្នាំពីបទ ជួញដូរគ្រឿងញៀន។
ចំណែក អ្នកទោស ឈ្មោះ ទូច វ៉ាត់ ជាប់ទោសចំនួន ៣០ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ៩ ខែ វិច្ឆិកា ។
ករណីអ្នកទោសហែកគុក និង រត់ចេញពី មន្ទីរពន្ធនាគារនេះ បានកើតឡើង វេលាម៉ោងជាង៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិត នៅ ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។

បច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាលខេត្តកំពុងតែដុតដៃដុតជើង , ស្រាវជ្រាវ និង តាមចាប់អ្នកទោសដែលរត់គេចខ្លួនទាំងនោះ ដើម្បីនាំខ្លួនពួកគេ មកដាក់ក្នុង មន្ទីរពន្ធនាគារវិញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា


