ភ្នំពេញ ៖ មានការរិះគន់ថា ទីតាំងក្រោយផ្សារឈូក មានសង្វៀនទាំងជល់មាន់តាមទូរទស្សន៍ ឆ្នោត អាប៉ោង បៀរគ្រប់ប្រភេទ របស់ឈ្មោះ វួច និងកាងដោយលោកអធិការ យកលុយតាមលោក ប៉ាក សម្បត្តិ អធិការរងគ្រឿងញៀន។ ប៉ុន្តែស្នងការនគរបាលខេត្តកំពត បានបដិសេធថា មិនមានល្បែងស៊ីសងបែបនេះទេ ហើយសមត្ថកិច្ចមិនមានអ្នកណាហ៊ានទៅធ្វើបែបនេះទេ។

យោងតាមព័ត៌មានស្រុកឈូក បានសរសេរថា “អនិច្ចារ ស្រុកឈូក ខ្ញុំអើយ ស្មានតែដូរអធិការថ្មី ខ្សែលោកធំ គ្រឿងញៀន ល្បែងស៊ីសង បង្រ្កាប មានអី លើសដើម ទីតាំងក្រោយផ្សារឈូក មានសង្វៀងទាំងជល់មាន់តាមទូរទស្សន៍ ឆ្នោត អាប៉ោង បៀរគ្រប់ប្រភេទ របស់ឈ្មោះ វួច កាងដោយលោកអធិការ យកលុយតាមលោក ប៉ាក សម្បត្តិ អធិការរង គ្រឿងញៀន ហ៊ានបោះពាក្យជូនអ្នកសារព័ត៌មានថា សូម្បីស្នងការខេត្ត ក៏មិនហ៊ានដែរ ល្មមតែលោកឯងត្រឹមសារព័ត៌មានមាន ប្រយ័ត្នមានរឿង ចាប់ ជក់ ជួញ។ ចប់ហើយ ស្រុកឈូក…”។

ចំណែកលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តតាកែវ បានមានប្រសាសន៍បញ្ជាក់ថា “ដូចជាមិនមានល្បែងស៊ីសងអីណារបៀបចឹងទេ ដូចជាអត់ទេ បើថាលួចលាក់លេងអីអានឹងខ្ញុំអត់ដឹងទេ ប៉ុន្តែរឿងថាសមត្ថកិច្ចក្រោមឱវាទរបស់ខ្ញុំ ដូចជាមិនមានអ្នកណាហ៊ានទៅធ្វើផ្តេសផ្តាសចឹងទេ”៕ រក្សាសិទ្ធិដោយ ៖ CEN



