Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជនម្នាក់ជិះម៉ូតូលឿន ជ្រុលទៅបុ.ករថយន្តកូរ៉េ កំពុងឈប់រងចាំស្តុប ពីក្រោយ បណ្តាលឲ្យបោកក្បាលផ្ទប់រថយន្ត

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុល ទៅបុកពីក្រោយរថយន្តកូរ៉េ កំពុងឈប់ចាំស្តុប បណ្ដាលឲ្យបោកក្បាលផ្ទប់ហ្នឹងរថយន្តស្លា.ប់ភ្លាមៗនៅនិងកន្លែង ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន បានយកទៅសួរនាំចាត់ការបន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី ១០ខែវិច្ឆិកា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចនៅនិងស្តុបជាប់វត្តស្លែង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពឈ្មោះ ស្រៀង ភេទប្រុស អាយុ ប្រហែល ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅជិតកន្លែងកើតហេតុ ជាកូនកំព្រា។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េដឹកទំនិញមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 3B-8038 បើកតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើ បានឈប់រង់ចាំស្តុបស្រាប់តែភ្លាមនោះដែរ គេឃើញយុវជនម្នាក់ ជាជនរងគ្រោះបានជិះម៉ូតូម៉ាកវី វ៉ាពណ៌ខ្មៅមួយគ្រឿងទៀត ពាក់ផ្លាកលេខ ភ្នំពេញ1P-7736 ជិះតាមបណ្តោយផ្លូវជាតិលេខ៣ ស្របគ្នាក៏បានជ្រុល ទៅបុ.ករថយន្តកូរ៉េ ចំពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលផ្ទប់ និងរថយន្តស្លា.ប់យ៉ាងអាណោចអាធ័ម ក្រោយមកបានពលរដ្ឋរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកពិនិត្យកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចឃាត់តៃកុងរថយន្ត យកទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ទឹកថ្លា ដើម្បីចាត់ការបន្ត បន្ទាប់មកក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តបង្កខាងលើ និងម៉ូតូជនរងគ្រោះទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×