Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េដឹកទំនិញ បើកលឿនរេចង្កូត ទៅបុកម៉ូតូរួចផ្លោងទៅបុ.ករថយន្តមួយគ្រឿងទៀត ចូលផ្ទះពលរដ្ឋ បណ្ដាលឲ្យបុរសម្នាក់…

ភ្នំពេញ ÷ រន្ធត់ណាស់ បុរសម្នាក់បានបាត់បង់ជីវិត នៅហ្នឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីជិះម៉ូតូតាមដងផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបើកបុ.កចំពីមុខពេញទំហឹង រួច រថយន្តបង្កបន្តទៅបុ.កពីក្រោយរថយន្តកូរ៉េមួយគ្រឿងទៀត អូសផ្ទប់ចូលផ្ទះពលរដ្ឋ រងការខូចខាតសម្ភារៈមួយចំនួន ចំណែកតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សពមានឈ្មោះ គង់មោង ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរធ្វើរជាងដែក មានស្រុកកំណើត នៅភូមិព្រៃខ្លា ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់បានឃើញយុវជនម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខ ព្រៃវែង 1S-9093 ជិះតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញមានរថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ព្រៃវែង 3A-1690 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ដូចគ្នា ទិសដៅបញ្រ្ចាសពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូត ជ្រុលទៅបុ.កម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លា.ប់ភ្លាមៗ
ចំណែកឯតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចតាមឃាត់បាន យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលស្បូវ ដើម្បីចាត់ការបន្ត។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ រួចធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សា មេត

×