Saturday, December 20, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តត្បូងឃ្មុំជូនដំណឹងពី ការបើកដំណើរការផ្សារគំរូព្រំដែន កម្ពុជា-វៀតណាម (ផ្សារដារ) ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា

ខេត្តត្បូងឃ្មុំ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំបានចេញសេចក្តីជូនដំណឹងស្តីពី ការបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

រដ្ឋបាលខេត្តត្បូងឃ្មុំ មានកិត្តិយសសូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជនទាំងអស់ ជ្រាបថា រដ្ឋបាលខេត្តនឹងបើកដំណើរការផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម(ផ្សារដារ) ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នេះតទៅ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត សូមជម្រាបដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា អាជីវករ សេវាករ ពាណិជ្ជករ ផលិតករ និងសាធារណជនទាំងអស់ ដែលមានបំណងចង់ចូលប្រកបអាជីវកម្មក្នុងផ្សារ អាចបន្តដាក់ពាក្យស្នើសុំមកលេខាធិការដ្ឋាន គ្រប់គ្រងផ្សារ នៅមន្ទីរពាណិជ្ជកម្មខេត្ត ដែលមានអាស័យដ្ឋាន ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ក្នុងបរិវេណរដ្ឋបាលខេត្តត្បូងឃ្មុំ)៕ រក្សាសិទ្ធិដោយ ៖ កូលាប

×