Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលប៉ុស្តិ៍ចោមចៅទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចម៉ូតូមិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ដែលតែងតែធ្វើសកម្មភាពលួចកា.ច់ .ក យកម៉ូតូរបស់ប្រជាពលរដ្ឋជាច្រើនលើក ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការឡោមព័ទ្ធចាប់ខ្លួនបានកាលពីវេលា ម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅជិតអាងទឹកទួលពង្រ ភូមិទួលពង្រ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈពេលដែលជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពលួចយកម៉ូតូសេ១២៥ ពណ៌ខ្មៅមួយគ្រឿង ស៊េរីឆ្នាំ២០១២ ពាក់ផ្លាកលេខកំពង់ចាម 1J-2433 ពីអ្នករត់ម៉ូតូឌុបម្នាក់មិនបានសម្រេច។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ឹម ចាន់ស៊ី ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ក្បែរកន្លែងកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានឈ្មោះ ភី ណារាជ្យ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

យោងតាមសម្តីបុរសម្ចាស់ម៉ូតូខាងលើបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ បានត្រឡប់មកពីរត់ម៉ូតូឌុបវិញ បានចតម៉ូតូទុកមុខបន្ទប់មួយភ្លែត ហើយដើរចូលទៅក្នុងបន្ទប់ជួលរបស់គាត់ ដោយមិនបានដកកូនសោរម៉ូតូចេញពីម៉ូតូ ស្រាប់តែជនសង្ស័យឃើញឱកាសល្អ បានឡើងលើម៉ូតូរបស់គាត់ បញ្ឆេះបម្រុងនិងជិះរត់គេចខ្លួន ពេលនោះរូបគាត់បានឃើញ ចោរលួចម៉ូតូរបស់គាត់បែបនេះ ក៏បានស្រែកឆោឡោថាចោរៗៗ ផ្អើលដល់អ្នកជិតខាងស្របពេលនោះ សមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ កំពុងតែល្បាតពួនស្ទាក់ការពារបទល្មើស ក្នុងមូលដ្ឋានបានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការឡោមព័ទ្ធចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានភ្លាមៗ និងដឹកយកមកធ្វើការសាកសួរបន្ត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចម៉ូតូពីជនរងគ្រោះខាងលើ ពិតប្រាកដមែន ដោយកន្លងមករូបគេ និងបក្ខពួក ធ្លាប់បានដើរធ្វើសកម្មភាពលួច យកម៉ូតូរបស់ប្រជាពលរដ្ឋជាច្រើនដងមកហើយដែរ ហើយម៉ូតូដែលពួកគេលួចបាន គឺយកទៅលក់ ឬបញ្ចាំនៅឯឃ្លាំងរំសេវ ដែលទីនោះជាកន្លែងទទួលទិញម៉ូតូ អត់ឯកសារគ្រប់ប្រភេទផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នៅនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំនុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×